ជនសង្ស័យម្នាក់ នគរបាលឃាត់ ខ្លួនពីបទ ប្រើប្រាស់អាវុធ ខុសច្បាប់ បាញ់គំរាមធ្វើ អោយខូចខាត ទ្រព្យសម្បត្តិ ដោយចេតនា នៅស្រុក មណ្ឌលសីម៉ា

(ខេត្តកោះកុង)៖ កាលពីយប់ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ២០និង៣០ នាទីយប់ មានករណី ប្រើប្រាស់អាវុធខុស ច្បាប់បាញ់គំរាម ធ្វើអោយខូចខាត ទ្រព្យសម្បត្តិដោយ ចេតនា នៅចំណុច  បន្ទប់ផ្ទះជូល ភូមិចាំយាមឃុំ ប៉ាក់ខ្លងស្រុក មណ្ឌលសីមា បង្កឡើងដោយ ជនសង្ស័យឈ្មោះ យ៉េត រីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ កម្មករទូក មានទីលំនៅស្នាក់ នៅបន្ទប់ផ្ទះជូល ភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា បានយកកាំភ្លើងខ្លី ទៅបាញ់ក្នុងបន្ទប់ផ្ទះជួល របស់ឈ្មោះ អឿន សំអុល បាញ់ ១ គ្រាប់ ត្រូវលើទូរស័ព្ទ របស់ម្ចាស់ផ្ទះ កំពុងតែសាកថ្ម នៅលើឥដ្ឋការ៉ូ បណ្តាលអោយ បែកខ្ទេច ឆេះអស់ និង ឆេះប្រាក់ ទុកក្នុងប្រអប់ទូរស័ព្ទ VIVO ក្នុងនោះប្រាក់ចំនួន ៣០.០០០ រៀល ( បីម៉ឺនរៀល) និង ប្រាក់ដុល្លារ ចំនួន ១០០ ដុល្លារ ថែមទៀត ( មួយរយដុល្លារ) ក្រោយពីបាញ់រួច ឈ្មោះ យិត វីន ដើរចេញពីបន្ទប់ផ្ទះជួល គេចខ្លួនបាត់តែម្ដង ដល់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៨និង៣០ នាទីព្រឹក កម្លាំងយើងបាន កំណត់មុខសញ្ញា ហើយចុះ ស្រាវជ្រាវ បានចាប់ឃាត់ខ្លួ នជនសង្ស័យ ឈ្មោះ យ៉េត រីន នៅក្នុងកំពង់ផែ ប្រមូលទិញផល នេសាទ ភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រហូតដល់ម៉ោង ១៦.០០នាទី ទើបបានស្រាវ ជ្រាវរកឃើញអាវុធខ្លី K៥៤ លេខ២០០០៥០៩៥ គ្រាប់ក្នុងបង់ មានចំនួន ៤ គ្រាប់ ។

រួចហើយកម្លាំងយើង បានទៅឆែកឆេរលំនៅ ដ្ឋានបន្ទប់ផ្ទះជួលឃើញតែ ស្រោមកាំភ្លើង មិនឃើញកាំភ្លើងឡើយ ហើយកម្លាំង យើងបានស្រាវជ្រាវ បន្តសួរយកចម្លើយបំភ្លឺ ដោយឈ្មោះ យ៉េត វីន នៅលាក់លៀម នូវ អាវុធលាក់ ទុកមិនប្រាប់ តាមការសន្និដ្ឋាន របស់កំម្លាំងជំនាញ ពិនិត្យទៅឃើញថា ជនសង្ស័យ មិនសហការណ៍ ជាមួយកម្លាំង សមត្ថកិច្ចយើងឡើយ ។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ ខ្លួននៅអធិការដ្ឋាន ដើម្បីកម្លាំងជំនាញ បំពេញសំណុំរឿង បញ្ចូនទៅអោយផែន ព្រហ្មទណ្ឌខេត្ត ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *