កម្លាំងនគរបាលចាប់ ខ្លួនឪពុកមាម្នាក់ តាមបណ្តឹងម្តាយ ក្មួយស្រីវ័យ៥ឆ្នាំ ពាក់ពន្ធ័ការលូក បំពានប្រដាប់ភេទរំលោភ….

ខេត្តសៀមរាប)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរ បាលស្រុកវ៉ារិនចាប់ ខ្លួនពាក់ព័ន្ធនឹង ករណីបៀតបៀន កេរខ្មាស់ទៅលើក្មេង ស្រីវ័យទើបតែ៥ឆ្នាំ (ត្រូវជាពូ) តាមបណ្ដឹងរបស់ម្ដាយ កុមារីរងគ្រោះ។

ហេតុការណ៍ចាប់ ខ្លួននេះធ្វើឡើងនៅ វេលាម៉ោង ១៤និង៣០ ទីថ្ងៃទី១ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ម្តាយជនរងគ្រោះ មានទីលំនៅ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន  ខេត្តសៀមរាប បបានមករាយការណ៍ ដល់សមត្ថកិច្ចថា មានឈ្មោះមីង ពណ្ណារាយ ភេទប្រុស  អាយុ២៦ឆ្នាំមានទីលំនៅដូចគ្នា (ត្រូវប្អូនថ្លៃ) មកអង្គុយផឹកស្រា នៅផ្ទះរបស់គាត់ ហេីយបានជិះម៉ូតូ នាំកូនស្រីគាត់ អាយុ៥ឆ្នាំ បាននិយាយប្រាប់ កូនស្រីគាត់ថា ទៅមេីលទូរស័ព្ទ ឯផ្ទះរបស់ខ្លួន បានប្រហែលមួយ ម៉ោងក៏យកកូន គាត់ត្រឡប់មកវិញ  ពេលមកដល់កូន របស់គាត់និយាយ ប្រាប់ថា ឈឺប៉ុមពឺត បីទៅបួនដង (ឈឺប្រដាប់ភេទ) តែរូបគាត់ពុំចាប់ អារម្មណ៍លុះដល់ គាត់ងូតទឹកអោយកូន កូនស្រីគាត់យំ ប្រាប់ថា ផ្សារប៉ុមពឺត (ប្រដាប់ភេទ) គាត់បានសួរថា អ្នកណាធ្វេីអីកូន ហើយកូនគាត់ ប្រាប់ថាពូរាយ (មីង ពណ្ណារាយ) លូកខ្វះប៉ុមពឺត។ បន្ទាប់មកគាត់ក៏មក រាយការណ៍ដល់ សមត្ថកិច្ចតែម្តង។

ក្រោយទទួលបានបណ្តឹង ខាងលើផ្នែក ជំនាញព្រហ្មទណ្ឌ សហការណ៍ជា មួយប៉ុស្តិ៍នគរបាល រដ្ឋបាលស្រែណូយ ចុះដល់កន្លែងកើត ហេតុនិងនាំជន សង្ស័យមកធ្វើការ សាកសួរបានឆ្លេីយ សារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តសកម្មភាព យកម្រាមដៃខ្លួន លូកខ្វេះប្រដាប់ភេទ ក្មេងស្រីខាងលេីពិត ប្រាកដមែន  មូលហេតុដោយ រូបគេមេីលវីដេអូរ  អាសអាភាស ក៍ចង់អនុវត្តតាមផ្ទាល់។

បច្ចុប្បន្នកម្លាំងនគរបាល ជំនាញស្រុកវ៉ារិន កំពុងរៀបចំសំណុំ រឿងបញ្ជូនជនសង្ស័យ ខាងលើទៅលើ តុលាការដើម្បី ចាត់ការតាមផ្លូវច្បាប់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *