ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ប្រវែង​១៥០០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ក្នុងភូមិ​​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង​

ខេត្ត​កណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ប្រវែង​១៥០០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ក្នុង​ភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, អភិបាលរង​ខេត្ត​រង ,​លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព ជុំវិញ​ខេត្ត​,​អភិបាលស្រុក​,​មេឃុំ​, ភូមិ ,​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​សរុប ចំនួន​១០០០​នាក់​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​បាន​ឧបត្ថម្ភ​ផ្លូវ​បេតុង ១៣០០​ម៉ែត្រ​ទៀត ដល់​ភូមិ​លេខ​៤ ឃុំ​ប្រាសាទ និង​ផ្លូវ​បេតុង​ចូល​សាលារៀន បឋមសិក្សា ហ៊ុន សែន ក្បាលកោះ​តូច ប្រវែង ១២៨​ម៉េត្រ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *