លោកឈឹមសារឿន ហៅចិនខ្មៅ លប់ប្រឡាយទឹក ហូរចូលស្រែត្រៀម អង្កន់ដីល្វេងលក់ ធ្វើឲ្យផលប៉ះ ពាល់ការខ្វះទឹកធ្វើ ស្រែរបស់ប្រជា កសិករនៅខាង កើតផ្សារចិនខ្មៅ

(ខេត្តបន្ទាយមានជ័យ)៖ លោកឈឹមសារឿន ហៅចិនខ្មៅ ម្ចាស់ផ្សារចិនខ្មៅ កំពុងចាក់ដី លប់ប្រឡាយទឹក ហូរចូលស្រែរបស់ ប្រជាកសិករ ត្រៀមអង្កន់ដីល្វេងលក់ ធ្វើឲ្យផលប៉ះពាល់ការ ខ្វះទឹកធ្វើស្រែរបស់ ពួកគាត់ នៅខាងកើតផ្សារចិនខ្មៅ ព្រោះប្រឡាយទឹក នេះវាមានសារៈ សំខាន់ណាស់ របស់ប្រជាពលរដ្ឋ មានចំនួន១២៣គ្រួសារ ក្នុង៤ភូមិ មានភូមិ ព្រះពន្លា ភូមិព្រៃឬស្សី ភូមិតាទុង និងភូមិកោះពងសត្វ ក្នុងសង្កាត់ព្រះពន្លា ។

គួរបញ្ជាក់ផងដែរ ថាប្រឡាយដែលលោក ឈឹមសារឿន ហៅចិនខ្មៅ ចាក់លប់ត្រៀមអង្កន់ ដីល្វេងលក់នោះ ជាប្រចាស់ដែល មានតាំងពីជំនាន់ បារាំងមកម្លេះ ហើយដាក់លូ មុខកាត់តូចជំនួស វិញធ្វើឲ្យមេទឹកហូរមក ពីលើមិនអាចហូរ មកដល់ស្រែគាត់ បានឡើយ។

ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកតំណាងឲ្យ ប្រជាពលរដ្ឋទាំង ១២៣គ្រួសារនោះ បាននិយាយថា ប្រជាពលរដ្ឋ ធ្វើស្រែខាង កើតផ្សារចិនខ្មៅ និងស្ពានតាផាន់រាប់ រយហិកតាឯណោះ រំពឹងលើប្រឡាយ ខាងកើតស្ពានតាផាន់ ហូរកាត់ទៅស្ពាន តាប៉ក់តាំងពីជំនាន់ បារាំងមកម្លេះ ព្រោះប្រជាពលរដ្ឋ ធ្វើស្រែនៅខាងកើត ផ្សារចិនខ្មៅនិង ស្ពានតាផាន់ទាំង៤ភូមិ នេះគាត់បានបូមទឹក ពីប្រឡាយនេះមកដាក់ ស្រែគាត់ទាំងខែប្រាំង និងវស្សាជារៀង រាល់ឆ្នាំមកម្លេះ។

លោកបានបញ្ជាក់ ទៀតថាស្រាប់តែ ឆ្នាំ២០១៦ នោះលោក ឈឹមសារឿនហៅ ចិនខ្មៅ ចាក់ដីលប់ប្រឡាយនេះ ចង់អស់ទាំងស្រុង ហើយរហូតបន្តចាក់ លប់ប្រឡាយនៅខាង ជើងផ្សារចិនខ្មៅជាប់ និងផ្លូវរថភ្លើង ជិតអស់ទៀតហើយ បានដាក់លូមុខកាត់តូច មកជំនួសវិញធ្វើឲ្យ ទឹកមិនអាចហូរចូល មកប្រឡាយ មេស្តុបទឹកបាន។

លោកបានបានបញ្ជាក់ ទៀតថាប្រឡាយដែល លោកចិនខ្មៅចាក់ លប់នោះនៅចំណុច ខាងជើងផ្សារចិនខ្មៅជាប់ និងផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែល មានទទឹងប្រហែល ២០ម៉ែត្រនិងបណ្តោយ រាប់១០០ម៉ែត្រឯណោះ។

លោកលោក ឈឹម សារឿន បានមានប្រសាសន៍ ថាការអភិវឌ្ឍន៍លំ នៅដ្ឋាននៅកន្លែង ណាមួយនោះវា តែងតែមានការប៉ះ ទង្គិចគ្នារវាងអ្នក អភិវឌ្ឍន៍និងប្រជាពលរដ្ឋ ជាសមិនផុតពីការមាន ទំនាសនោះឡើយ។

តែប្រជាពលរដ្ឋ វិញមិនអាចលប់ ប្រឡាយមេនោះបន្ត ទៀតបាននោះទេព្រោះ វាជាបេះដូង របស់ប្រជាពលរដ្ឋ ក្នុងសង្កាតព្រះពន្លា នេះត្រូវការទឹកខ្លាំង ជាចាំចាច់ខ្លាំងណាស់ សំរាប់ធ្វើស្រែរប ស់ពួកគាត់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *