លោកវរសេនីយ៍ឯក ណាំ ប៊ុនអៀង នាំយកអំណោយ មួយចំនួនចែកជូន ប្រជាការពារភូមិ ដែលចូលរួម ស្ម័គ្រចិត្តចុះ ស្តារលូដែលកកស្ទះ ក្នុងក្រុងប៉ោយប៉ែត…..!

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី ០៧ខែឧសភាឆ្នាំ២០២២ លោកវរសេនីយ៍ឯក ណាំ ប៊ុនអៀង មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាននាំយកអំណោយចែកជូនបងប្អូនប្រជាការពារភូមិដែលស្ម័គ្រចិត្តចុះជួយស្តារលូតាមភូមិ ចំនួន០៦នាក់ ដែលកំពុងធ្វើសកម្មភាពស្តារលូដែលមានកាកកស្ទះ។

នៅក្នុងការចែកអំណោយ នោះផងដែរក៏មាន ការចូលរួមពី លោកភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត និងលោកនួន នីគីដា ដែលជាសប្បុរសជន ចុះជួយជនរងគ្រោះ ក្នុងឧបត្តហេតុផ្សេងៗ ផងដែរ។

អំណោយ ដែលចែកជូន ប្រជាការពារភូមិ ទាំង០៦នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២បេ ស្មើរនិងចំនួន ៥០គីឡូក្រាម  មីម៉ាម៉ា ១២កំប៉ុង ត្រីខ ៣០ កំប៉ុងទឹកផ្លែឈើ ១២ កំប៉ុង  ទឹកត្រី ៦ ដប  ទឹកស៉ីអ៊ីវ ៦ ដប សាប៊ូបោកខោអាវ ១កញ្ចប់ធំ សាប៊ូលាងចាន ១ ប៊ីដុងធំរួមទាំងថវិកា ម្នាក់ៗចំនួន ៣ម៉ឺនរៀល ផងដែរ ។

ក្រោយពីទទួល បានអំណោយហើយ បងប្អូនប្រជាការពារ ភូមិក៏បានអរគុណនិង សូមគោរពជូនពរលោកវរសេនីយ៍ឯក ណាំ ប៊ុនអៀង មេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមគ្រួសារ ឲ្យមានសុខភាពល្អ រកទទួលទាន មានបាន និងជោគជ័យ គ្រប់ភារកិច្ច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *