ចោក់យ៉ាងសកម្ម០២នាក់ ក្នុងក្រុងបាត់ដំបង ត្រូវបានសត្ថកិច្ច ឃាត់ខ្លួនបានហើយ…..!

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ មុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាល នៃស្នងកា រនគរបាលខេត្ត បាត់ដំបងធ្វើការ ស្រាវជ្រាវនិងឃាត់ ខ្លួនបានភ្លាមៗហើយ កាលរសៀលថ្ងៃ ទី០៧ខែឧសភាឆ្នាំ ២០២២វេលាម៉ោង ១៥និង១០នៅចំណុច ក្រុមទី០២ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង០២នាក់ដែលកម្លាំងជំនាញឃាត់ខ្លួនបានទី០១ឈ្មោះ សេត សុគង់ ហៅ ស្នា ភេទប្រុសអាយុ១៧ឆ្នាំ មានទីលំនៅ ភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់   ខេត្តបាត់ដំបង ទី០២ឈ្មោះ  សុខ ស៊ីធីន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយ ដឹងទៀតថា កាលពីថ្ងៃទី០៦  ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង ប្រហែល០០និង៣០នាទី នៅចំណុចរង្វង់មូល ព្រះនរាយដៃប្រាំបី  ស្ថិតនៅក្នុងភូមិ កាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ បានរាយការណ៍ មកកម្លាំងសមត្ថកិច្ចថា មានករណីចោរឆក់ ទូរសព្ទដៃមួយ បានកេីតឡេីង  ដែលបង្កដោយ ជនសង្ស័យចំនួន០២នាក់ មិនស្គាល់ អត្តសញ្ញាណ ជិះម៉ូតូ  ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥  ពណ៌ខ្មៅស៊េរី ឆ្នាំ២០២២ គ្មានស្លាកលេខ  បានធ្វេី សកម្មភាព  ឆក់យកទូរសព្ទដៃ ០១គ្រឿងម៉ាកIphone X ពណ៌ស  ពីមនុស្សស្រីម្នាក់ ដែលកំពុងជិះ ម៉ូតូ និយាយទូរសព្ទ ប៉ុន្តែមិន បានសម្រេចទេ រហូតមកដល់ ថ្ងៃខែ ឆ្នាំខាង លើ ទេីបកម្លាំង យេីងធ្វេីការ ឃាត់ខ្លួនបាន។

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *