លៅកវរសេនីយ៍ឯក សៅ សាវឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនិងបក្ខពួក ប្រុស ស្រីចំនួន ៩.នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ដែលមាន(ស្ថានទម្ងន់ទោស)!!!

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃច័ន្ទ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលា១0និង៣០នាទី លោកវរសេនីយ៍ឯក សៅសាវឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានទទួលបណ្តឹង ពីជនរងគ្រោះ ឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងរាយការណ៍ថាៈ កាលពីយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០ នាទី ឈានចូល ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ រូបគាត់ ឈ្មោះ (ហូបាងថាញ់) បានជួលម៉ូតូផាសអាប់ជិះ ចេញពីបុរីដួងច័ន្ទ ទៅខារ៉ាអូខេអេហ្វផា្លស ហើយដកទូរស័ព្ទកាន់ចុចនឹងដៃ ម៉ាក  IPhone12pro Max ពណ៌ទឹកសមុទ្រ ។

ពេលកំពុងតែធ្វើ ដំណើរតាមផ្លូវ ក៏ស្រាប់តែមាន ជនសង្ស័យចំនួន០២ នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿង មកពីក្រោយ ហើយឆក់ កន្ត្រាក់យកទូរស័ព្ទចេញពីដៃ បណ្តាលអោយឈ្មោះ ហូបាងថាញ់ ធ្លាក់ពីលើផាសអាប់ រងរបួសបែកមុខ (ដេរជាច្រើនថ្នេរ) ។

បន្ទាប់ពីលោកវរសេនីយ៍ (សៅសារឿន) បានទទួលពត៌មានភ្លាមនិង អនុវត្តតាមបទ បញ្ជាពីសំណាក់ លោក ឧត្តមសេនីយ៍ទោ (សិទ្ធិឡោះ) ស្នងការនគរបាលខេត្ត បន្ទាយមានជ័យលោក បានដឹកនាំកម្លាំងជំនាញ ព្រហ្មទណ្ឌនៃអធិកា រដ្ឋាននគរបាលក្រុង ប៉ោយប៉ែតចុះ ស្រាវជ្រាវ ឈានដល់ការ នាំខ្លួន ជនសង្ស័យ ឈ្មោះ សឿន ពិសី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួល ទិញទូរស័ព្ទ ដែលជន ល្មើសឆក់បាន ហើយសមត្ថកិច្ច ជំនាញបាន ដកហូតទូរស័ព្ទ បាន២គ្រឿងរបស់ ជនរងគ្រោះដើម្បី ប្រគល់ជូនម្ចាស់វិញ ។

ក្រោយពីបានស្រា វជ្រាវកម្លាំងជំនាញ ព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតបាន ឃាត់ខ្លួនជនសង្ស័យ និងបក្សពួកចំនួន០៦នាក់ ស្រីម្នាក់ប្រពន្ធជន ដៃដល់ ឈ្មោះថោង ហាំង ហៅ(ហាក់)

ជនសង្ស័យមាន ឈ្មោះដូចខាងក្រោម ១/ឈ្មោះថោង ហាំង ហៅ(ហាក់ )ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(ជនដៃដល់)  ២/ឈ្មោះហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ (អ្នកបិតគូទ)ពេលឆក់បាន ។ ៣/ឈ្មោះ ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក ៤/ឈ្មោះ អូន សាវ័នភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក ៥/ឈ្មោះ សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ បក្សពួក ៦/ឈ្មោះ យឿម ណារី ភេទស្រី អាយុ១៧ឆ្នាំ ប្រពន្ធជនដៃដល់ជាបក្សពួកនិងសំគំនិត ៧/ឈ្មោះសឿន ពិសី ហៅសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំ ទទួលទិញនិងជួសជុលទូរសព័្ទ ។

ក្រោយបានសាកសួរ កំលាំងជំនាញឈាន ដក់ការឃាត់ខ្លួន ជនសង្ស័យ២នាក់ បន្ថែមទៀត ១/ឈ្មោះ ផឹង អូនរាជ ភេទប្រុសអាយុ ១៧ឆ្នាំមុខរបរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។ ២/ ឈ្មោះសែត គឹមហេងហៅ ប្រេមភេទប្រុស អាយុ១៦ឆ្នាំមុខរបរគ្មាន អ្នកបើកម៉ូតូធ្វើ សកម្មភាពឆក់ ។

ក្នុងនោះសមត្ថកិច្ច ជំនាញបានដកហូត ម៉ូតូជិះធ្វើសកម្មភាព ចំនួន៤គ្រឿងក្នុងនោះ c125ព័ណខ្មៅ២គ្រឿង អឹមស្លះ១គ្រឿងនិងMSXមួយគ្រឿង ។ កាំបិតចំនួន៥ដើម សាម៉ូរ៉ៃ៣ដើម និងកាំបិតខ្វែវ២ដើម ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលក្រុង ប៉ោយប៉ែតបានធ្វើការ ស្នើរសុំឃាត់ ខ្លួនជនទាំង ៩នាក់ខាងលើដើម្បី កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយ មានជ័យដើម្បី អនុវត្តបន្តតាមនីតិវិធី ។ ចំណែកទូរសព្ទដៃ ត្រូវបានកម្លាំងជំនាញ ស្នើរសុំប្រគល់ទូរសព្ទ័ ជូនម្ចាស់ដើមវិញ  ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *