ខ្ជឹលរកការងារធ្វើ បែកគំនិតស្លៀកស្បង់ បន្លំជាសង្ឃដើរ បិណ្ឌបាតតាមភូមិ ខណៈមានលក់ គ្រឿងញៀណទៀតផង ត្រូវសមត្ថកិច្ចឃាត់ ខ្លួនបានសម្រេច.!

(បាត់ដំបង)៖ កម្លាំងនគរបាលបាន ចាប់បុរសម្នាក់បែក គំនិតគ្រោងស្បង់ជា សង្ឃដើរបិណ្ឌបាត តាមភូមិនិងមាន គ្រឿងញៀនជាប់ខ្លួន ផងត្រូវសមត្ថកិច្ច ចាប់ហើយត្រៀម បញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា នគរបាលស្រុកថ្មគោល កាលពីថ្ងៃទី២ ខែមិថុនាឆ្នាំ២០២២បាននាំខ្លួន សង្ឃមួយអង្គនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង យកទៅសាកសួរទើប ដឹងជាសង្ឃក្លែងក្លាយ និងមានទាំងគ្រឿង ញៀនជាប់ខ្លួនផង។

សង្ឃក្លែងក្លាយ នេះឈ្មោះលឹម ចាន់វិបុល អាយុ៣០ឆ្នាំ ស្រុកកំណើត ភូមិត្រពាំច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

ទីបំផុតបុរសខាង លើបានសារភាពថា ខ្លួនមិនមែនជាសង្ឃ ពិតប្រាកដនោះទេ។ មុននឹងមកដល់ ខេត្តបាត់ដំបង គេបានទៅលួច យកស្បង់ចីវរ-បាត-ព្រមទាំងថង់យាម របស់ព្រះសង្ឃដែលគង់ នៅវត្តមួយនៅក្នុង ខេត្តបន្ទាយមានជ័យ ហើយក៏ដើរបិណ្ឌ បាតតែម្តង។

បន្ទាប់ពីត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញ គ្រឿងញៀនមួយថង់ តូចដែលរក្សាទុកនៅ ក្នុងកញ្ចប់បារីដាក់ ជាប់ខ្លួនទៀតផង។

បច្ចុប្បន្នផ្នែកនគរបាល ជំនាញជាមួយមន្រ្តីម ន្ទីរធម្មការស្រុក-ខេត្ត ចាត់ការតាមផ្នែក សាសនាជាមុនហើយ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តច្បាប៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *