ពលរដ្ឋខ្មែរចំនួន០៣នាក់ បម្រុងលួចឆ្លងដែន ខុសច្បាប់ត្រូវបាន សមត្ថកិច្ចទប់ស្កាត់ អប់រំអោយត្រឡប់ ទៅផ្ទះវិញ….

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តន៍តាម បទបញ្ជារលោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និង​មានការចង្អុល បង្ហាញពីលោក វរសេន​ីយ៍ឯក សួង សៅ មេបញ្ជាការវរសេនា តូចការពារព្រំដែន គោកលេខ៨១៥ កម្លាំងនគរបាលការ ពារព្រំដែនប៉ុស្តិ៍ក្បាលទំនប់ ដឹកនាំដោយលោក វរសេនីយ៍ត្រី រឿមប៊ុនរិទ្ធ នាយប៉ុស្តិ៍បាន ដឹកនាំកម្លាំងក្រោមឳវាត បានចុះទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរ មានចំនួន០៣នាក់ បម្រុងលួចឆ្លងដែនខុស ចូលទៅប្រទេសថៃ កាលពីព្រឹកថ្ងៃ០៦ខែ ឧសភាឆ្នាំ ២០២២វេលា ម៉ោង០៨និង៣០នាទី នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ បានប្រាប់អោយដឹងថា ពលរដ្ឋខាងលើដែល កម្លាំងលោកទប់ស្កាត់ បាននោះមាន ស្រីចំនួន០២នាក់ ប្រុសចំនួន០១នាក់ ពួកគាត់មានទីលំនៅ ក្នុងខេត្តបន្ទាយមានជ័យ ហើត្រូវបានកម្លាំង លោកបាន ចុះល្បាតនិងប្រទះ ឃើញប្រជាពលរដ្ឋ ខ្មែរខាងលើនិងបម្រុង លួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ ហើយកម្លាំងលោកបាន ធ្វើការឃាត់ភ្លាមៗ បញ្ជូនមកប៉ុស្តិ៍ ក្បាលទំនប់ដើម្បី ធ្វើការសាកសួរ។

បន្ទាប់ពីបានធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូន ផ្នែកជំនាញរបស់ អធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការ បន្តតាមនីតិវិធីច្បាប់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *