សមត្ថកិច្ច កំពុងស្រាវជ្រាវ ម្ចាស់គណនី Tik Tok ដែលបង្ហោះវីដេអូ ក្រុមគណបក្ស ភ្លើងទៀន តវ៉ានៅ ស្រុកខ្សាច់កណ្តាល!

(ខេត្តកណ្តាល)៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរ បាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថាៈ ពាក់ព័ន្ធករណីបែក ធ្លាយវីដេអូ ក្រុមគណបក្ស ភ្លើងទៀន តវ៉ានៅមណ្ឌលបោះឆ្នោត ឃុំបាក់ដាវ  ស្រុកខ្សាច់កណ្តាល ។ គឺជាវីដេអូចាស់ ហើយកម្លាំងជំនាញ បានកំណត់មុខសញ្ញា និងកំពុងស្រាវជ្រាវ រកអ្នកបង្ហោះ វីដេអូនោះផងដែរ។

សកម្មភាពវីដេអូនោះ គឺបានបង្ហោះកាល ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅពេលដែល ពួកគេចូលទៅហូប បាយពេលថ្ងៃត្រង់ ។ ក្រោយពីដង្ហែឃោសនា ហើយបានថតសម្តែង និងបង្ហោះដោយគណនី   Tik Tok ឈ្មោះ មនុស្សបេះដូងដែក ID55420293។

កម្លាំងជំនាញ របស់ស្នងការដ្ឋាន សហការជាមួយកម្លាំង ជំនាញស្រុកខ្សាច់ កណ្តាល កំពុងស្រាវជ្រាវ រកមុខសញ្ញា ម្ចាស់គណនី Tik Tok ខាងលើ ដើម្បីចាត់ការ តាមនីតិវិធី។

គួរបញ្ជាក់ថាៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី ៥ មានការបង្ហោះ វីដេអូមួយនៅលើ បណ្តាញសង្គម ។ ដែលវីដេអូនេះបង្ហាញ ពីសកម្មភាពក្រុម សកម្មជនគណបក្ស ភ្លើងទៀននាំគ្នា តវ៉ាអុកឡុក ទីតាំងការិយាល័យ គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ស្ថិតនៅក្នុងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជាមួយគ្នានេះ លោក ឌឹម សុវណ្ណរុំ បានថ្លែងឱ្យដឹងថា វីដេអូដែលបានបង្ហោះ នោះគឺវិដេអូចាស់ ដែលបានកើត ឡើងកាលពីថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ អ្វីដែលជនអនាមិក យកមកបង្ហោះនៅថ្ងៃនេះ គោលបំណងធ្វើ ឱ្យមានការភាន់ច្រឡំថា កើតមាននៅថ្ងៃនេះ តែតាមពិតជា វីដេអូចាស់ទេ និង លោកបញ្ជាក់ជូនថា ស្ថានភាពការបោះឆ្នោត នៅគ្រប់ការិយាល័យ ទាំងអស់ចំនួន ២៣ ៦០២ ការិយា ល័យបាន និងកំពុងដំណើរ ការយ៉ាងលូន មិនមានអ្វីគួរ ឲ្យកត់សម្គាល់នោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *