បុរសជាប្តី ខឹងប្រពន្ធ ដែលរស់នៅមិន ចុះសម្រុងនឹងគ្នា បានទាញពូថៅ កាប់ប្រពន្ធ បណ្តាលឱ្យរបួសធ្ងន់ នៅសៀមរាប

(ខេត្តសៀមរាប)៖ ជនសង្ស័យជាប្តី ដែលកាប់ប្រពន្ធ ត្រូវបានឃាត់ខ្លួន នៅ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិគោកដូង ឃុំកំពង់ស្គូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។  ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ ប៉ុន្តែក្រោយមក ត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួនបាន នៅស្រុកក្រឡាញ់។

រសៀលថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២នេះ ដោយយោងតាម បទបញ្ជា របស់លោកឧត្តម សេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តសៀមរាប និងដោយមានការ ដឹកនាំបញ្ជា ដោយលោក វរសេនីយ៍ឯក សូ សំណាង មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាប បទល្មើស បានឱ្យលោក ដឹកនាំកម្លាំង ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាប ករណីឃាតកម្ម (អតីតប្តី យកពូថៅកាប់ប្រពន្ធ) កើតមាននៅ ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុង -ខេត្តសៀមរាប ។

ជនបង្កឈ្មោះ ទូច សុខា ភេទប្រុស អាយុ ៦៣ ឆ្នាំ រស់នៅភូមិដូដន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកពូថៅ កាប់ទៅលើជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ លី ហឿន អាយុ ៦៩ ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យជនរងគ្រោះ របួសនៅត្រង់ក្បាលចំនួន ៤ ពូថៅ ក្នុងនោះ ខាងលើថ្ងាស ២ ពូថៅ និងចំពីលើក្បាល ២ ពូថៅ ហើយត្រូវបានក្រុមគ្រួសារ ជួយដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

ក្រោយពីកាប់ប្រពន្ធរួច ជនបង្កនេះ បានជិះម៉ូតូគេចខ្លួន ដោយបានយក ពូថៅទៅជាមួយ ធ្វើដំណើរដល់ ស្រុកក្រឡាញ់ ហើយក៏ត្រូវកម្លាំងយើង តាមប្រមាញ់ រហូតឃាត់ខ្លួនបាន យកមកសួរនាំ នៅទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការបន្ត។ មូលហេតុ ដោយប្តីប្រពន្ធនេះ  រស់នៅមិនចុះសម្រុងគ្នា តែងតែមាន ទំនាស់ពាក្យសំដី ជាញឹកញាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *