គណបក្សនយោបាយ នៅក្នុងខេត្តស្ទឹងត្រែង បើកយុទ្ធនាការដង្ហែរ ក្បួនឃោសនារក សម្លេងឆ្នោត ដើម្បីត្រៀមបោះឆ្នោត នៅពេលឆាប់ ខាងមុខនេះ!

(ខេត្តស្ទឹងត្រែង)៖ គណៈបក្សនយោបាយ ដែលបានឈរឈ្មោះ បោះឆ្នោតឃុំសង្កាត់ នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២១ ឧសភា២០២២បាន ចាប់ផ្តើមបើកយុទ្ធ នាការឃោសនារក សម្លេងឆ្នោតក្នុងការ ជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ មានរយៈពេលពេល ១៣ថ្ងៃគិតគិតចាប់ ពីថ្ងៃទី២១ ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ សម្រាប់អាណត្តិទី៥។

ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត ខេត្តស្ទឹងត្រែងលោក ហង់ កុង បានឲ្យដឹងថាៈ នៅខេត្តស្ទឹងត្រែង មានគណៈបក្សន យោបាយចំនួន០៦ ដែលបានចុះ ឈ្មោះក្នុងបញ្ជីរបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ។ ក្នុងនោះរួមមានៈ -គណៈបក្ស ប្រជាជនកម្ពុជា- គណៈបក្សហ្វុនស៊ុនប៉ិច -គណៈបក្សខ្មែររួបរួមជាតិ -គណៈបក្សសញ្ជាតិកម្ពុ  -គណៈបក្សយុវជនកម្ពុជា- គណៈបក្សភ្លើងទៀន

លោក ជា ម៉ាលី បេក្ខជនឈរឈ្មោះ គណៈបក្សប្រជាជន កម្ពុជាសង្កាត់សាមគ្គី បានអោយដឹងថាៈការ រៀបចំដង្ហែរក្បួន ឃោសនារក សម្លេងឆ្នោតនេះ គឺគណៈបក្សប្រជាជន កម្ពុជាបានរៀប ចំអនុវត្តត្រឹមត្រូវ តាមនិតិវិធីរបស់ គណៈកម្មការរៀប ចំការបោះឆ្នោតខេត្ត នឹងមិនរំលោភ បំពានច្បាប់របស់ គ.ជ.បដែល បានកំណត់នោះឡើយ ។

លោកបន្ថែមថាៈ គណៈបក្ស ប្រជាជនកម្ពុជា មានទិសដៅ នៃគោលនយោបាយ អភិវឌ្ឍន៍ឃុំ.សង្គាត់ ចំនួន០៩ចំណុច ដើម្បីឲ្យបងប្អូន ប្រជាពលរដ្ឋយើងគាំទ្រ នឹងនាំគ្នាទៅបោះ ឆ្នោតជូនគណៈបក្សប្រជា ជននាថ្ងៃ ទី០៥មិថុនាខាងមុខ ។

ចំណែកគណៈបក្សភ្លើង ទៀនក៏បានបញ្ជាក់ ដែរថាៈគណៈបក្សនេះក៏បាន ប្រតិបត្តិការល្អទៅ តាមការណែនាំរបស់ គ.ជ.បផងដែរ នឹងបានធ្វើពិធី ដង្ហែរក្បួននៅក្នុងក្រុង និងនៅតាម បណ្តាស្រុកផ្សេងៗ ទៀត ។ រីឯគោលនយោ បាយរបស់គណៈបក្ស ភ្លើងទៀនមាន០៧ចំណុច ផងដែរ។

សូមបញ្ជាក់ថាៈ នៅខេត្តស្ទឹងត្រែង ថ្ងៃដំបូង នៃការឃោសនារក សម្លេងឆ្នោតរបស់គណៈ បក្សប្រជាជនកម្ពុជា គឺបានដង្ហែរក្បួន ដោយមានសមាជិក សមាជិការចូលរួមដង្ហែរ យ៉ាងច្រើនកុះករ ។ បន្ទាប់មកគណៈ បក្សភ្លើងទៀន និងគណៈ បក្សហ្វុនស៊ីនប៉ិច ក៏គេមានពិធី ដង្ហែក្បួនដូចគ្នា រីឯគណៈបក្ស មួយចំនួនទៀត បានដាក់កម្មវិធី រៀបចំចែកខិតប័ណ្ណ នៅតាមផ្ទះរបស់ ប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *