លោកឧត្តមសេនីយ៍ត្រី បោនប៊ិន បញ្ជាការកងរាជ អាវុធហត្ថបានអញ្ជើញ ជាអធិបតីភាពក្នុងពីធី ប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ច ជូនយោធិននៃកង រាជអាវុធហត្ថខេត្ត !!!

(ខេត្តបន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បានអញ្ជើញជា អធិបតីភាពក្នុងពីធី ប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូន យោធិននៃកងរាជ អាវុធហត្ថខេត្ត ។

ពិធីនេះដោយមានការ អញ្ជើញចូលរួមពី សំណាក់លោក មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត លោកប្រធាន មន្ទីរទាំង៧ លោកមេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង៩ និងនាយទាហាន  នៃកងរាជអាវុធ ហត្ថចំនួន១៤៧នាក់ ក្នុងនោះមាន  នាយអាវុធហត្ថដែល ត្រូវប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចចំនួន១៣២រូបផងដែរ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការសំណេះ សំណាលផ្តាំផ្ញើដល់ កងកម្លាំងក្រោមឱវាទ ទាំងអស់ត្រូវយកចិត្ត ទុកដាក់ចំពោះ មេរោគកូវីដ-១៩ ព្រោះវាមិនទាន់ ទៅណាឆ្ងាយពីយើងទេ និងបានដាក់ ផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាឱកាសបើកយុទ្ធ នាការក្នុងពេលឃោសនា និងពេលបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ។

លោកឧត្តមសេនីយ៍ មេបញ្ជាការបានមាន ប្រសាសន៍ផ្ដាំផ្ញើបន្ថែមទៀតថា សូមឱ្យកងកម្លាំងទាំង អស់ដែលទទួលបាន នូវសេចក្ដីសម្រេចតួនាទី និងភារកិច្ចថ្មីដែល ថ្នាក់លើប្រគល់ជូនយក ទៅអនុវត្តឱ្យបាន ល្អប្រសើរផងដែរ អរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *