កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញា គ្រឿងញៀនចំនួន០២នាក់ រួមទាំងវត្ថុតាងមួយចំនួន ក្នុងបទល្មើស ជាក់ស្ដែង!!!

(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃសុក្រ ៦កេីតខែ ពិសាខឆ្នាំខាល ចត្វាស័ ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០ ២២ វេលាម៉ោង ១១និង៣០នាទី នៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំ របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់ របស់លោក កុយ ហៀង ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុង ការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ ប្រឆាំងបទល្មើស នៃស្នងការដ្ឋា ននគរបាលខេត្ត បាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបាន ករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ ស្ដែង និងឃាត់ខ្លួនជន សង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហូត សាវី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

វត្ថុតាងដែលសមត្ថកិច្ច ជំនាញចាប់យក និងឆែកឆេរបាន រួមមាន៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់ ២៣៣,៧២ក្រាម (ទាំងសំបក) ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ជញ្ជីងសម្រាប់ថ្លឹង ថ្នាំញៀនលក់ចំនួន ០១គ្រឿង ថង់សម្រាប់រំលែក ច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើ ប្រាស់ថ្នាំញៀន មួយចំនួន ។

ឆ្លងតាមរយៈការ ស្រាវជ្រាវនិងដោយបាន ការសម្របសម្រួល លេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការអមសាលា ដំបូងខេត្តបាត់ដំ បងផងនោះ នៅថ្ងៃដដែលសមត្ថកិច្ច បានបន្តឃាត់ខ្លួនមុខ សញ្ញាជាបក្ស ពួកម្នាក់ទៀត ឈ្មោះសេង សុវណ្ណារ៉ា ហៅទូភេទប្រុសអាយុ ៣៣ឆ្នាំស្នាក់នៅបណ្តោះ អាសន្ននៅភូមិរំចេក ៤សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតបាន៖ អាវុធខ្លី(បាញ់គ្រាប់ ជ័រប្រេីហ្កាស) ចំនួន០២ដេីម ទូរស័ព្ទដៃចំនួន ០១គ្រឿងនិងសម្ភារៈ សម្រាប់ប្រេីប្រាស់ គ្រឿងញៀនមួយចំនួន។

ជនសង័្សយ និងវត្ថុតាង បច្ចុប្បន្នកម្លាំងជំនាញ ការិយាល័យកំពុងរៀប ចំសំណុំរឿងបញ្ជូន ទៅតុលាការដេីម្បីចាត់ ការតាមផ្លូវច្បាប់៕ ដោយលោកសឿនវ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *