ឯកឧត្តមស៊ុយ សែម អញ្ចើញជាគណៈ អធិបតីក្នុងពិធីប្រកាស ចូលកាន់មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្ទឹងត្រែង!

(ខេត្តស្ទឹងត្រែង)៖ នៅសាលប្រជុំសាលា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាគណៈ អធិបតីក្នុងពិធីប្រកាស តែងតាំងមុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ស្ទឹងត្រែងថ្មីដោយ មានការអញ្ចើញចូល រួមពីឯកឧត្តម  ស្វាយ សំអ៊ាង អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង ប្រតិភូអមដំណើរ នៃក្រសួងរ៉ែ និងថាមពល អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអម សាលាដំបូង កងកម្លាំងទាំងបីប្រភេទ  ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងក្រុង-ស្រុក និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះ រតនៈគិរី និងមណ្ឌលគិរី ព្រមទាំងមន្ត្រី រាជការចូលរួម យ៉ាងច្រើនកុះករផងដែរ។

ថ្លែងនៅក្នុង ពិធីឯកឧត្តម ស៊ុយ សែម  បានមានប្រសាសន៍ថា ដើម្បីសម្រេចភារកិច្ច ឲ្យបានល្អ មន្ទីរត្រូវខិតខំ លើកផែនការការងារ ឲ្យបានច្បាស់លាស់ និងចំគោលដៅ ដើម្បីអនុវត្តន៍ ដោយរក្សាឲ្យបាន នូវសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហ ប្រតិបត្តិការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ ដែនដីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។

ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិតជារួមគ្នាសម្រេច រាល់កិច្ចការ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ឲ្យអនុវត្តន៍ ឲ្យបានជាក់ស្ដែង នូវការកែទម្រង់ស៉ី ជម្រៅ លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដែលមានអភិបាល កិច្ចល្អជាស្នូល ដោយអនុវត្តន៍ តាមពាក្យស្លោក «បម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អ ប្រសើរឡើង គឺដើម្បីសុខុមាលភាព របស់ប្រជាពលរដ្ឋ និងវិបុល ភាពប្រទេសជាតិ»។

លោកស្រី ញ៉ែម សុម៉ាលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ស្ទឹងត្រែងថ្មី ដែលទើបប្រកាស តែងតាំង  បានប្តេជ្ញាចិត្ត ស្មោះត្រង់ចំពោះ រាជរដ្ឋាភិបាល គោរពនិងខិតខំ អនុវត្តន៍កម្មវិធី នយោបាយ របស់រាជរដ្ឋាភិ បាលច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅមតិ ណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្ត ក៏ដូចជាទិសដៅ របស់ក្រសួងនា នាដែលពាក់ព័ន្ធ, បន្តនិរន្តភាពការងារ ក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស ពេលវេលាជូន ដល់ប្រជាពលរដ្ឋ និងថែទាំសាមគ្គី ភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកម្លាំង សម្រាប់ពង្រឹង គុណភាព និងប្រសិទ្ធ ភាពការងារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *