លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន  អញ្ជេីញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ បិទវគ្គ ហ្វឹកហ្វឺន ការពារសន្តិសុខ  រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ 2022 !!

(បន្ទាយមានជ័យ )៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុហត្ថខេត្តបន្ទាយ មានជ័យ បានអញ្ជេីញ ជាអធិបតីភាព ក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺន “ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២”  ដែលមានរយៈពេល១ខែ ត្រូវបានបិទបញ្ចប់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា  ឆ្នាំ ២០២២  ពិធីនេះធ្វេីឡេីង នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលផែនហ្វឹកហ្វឺន បានឱ្យដឹងថា មេរៀនដែលយោ ធាចារ្យយកមកធ្វើការ ហ្វឹកហាត់មានដូចជា មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សា សណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជា ការប្រើប្រាស់ដំបង ខែល និងអាវុធរក្សា សណ្ដាប់ធ្នាប់  ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះ គឺរៀនទ្រឹស្ដី ស្ដីពី បទវិន័យទូទៅ សម្រាប់កងយោធ ពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពល ខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិ សុខបោះឆ្នោត ក្នុងដំណើរ ការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជ អាវុហត្ថខេត្ត ក៏បានថ្លែងនូវ បានកោតសរសើរដល់ កងកម្លាំងជាសិក្ខាកាម  ដែលបានវគ្គហ្វឹកហ្វឺន យ៉ាងយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈ រយៈពេលពេញ១ ខែកន្លងមកនេះ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជ អាវុហត្ថខេត្ត ក៏បានបញ្ជាក់ទៀតថា ក្នុងនាមកងកម្លាំង ត្រូវប្តេជ្ញាការ ពារសន្តិសុខ ជូនជាតិមាតុភូមិ ការពារសណ្ឋាប់ ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អ។ កងទ័ពត្រូវរួមចិត្តថ្លេីមគ្នា ដេីម្បីសម្រេចនូវ កិច្ចការការពារ សន្តិសុខជូន ជាតិមានតុភូមិ  ក្នុងស្មារតីនេះសូម គ្រប់កងកម្លាំងទាំងអស់ត្រូវ ប្តេជ្ញាធ្វេីឲ្យបាន។

លោកឧត្ដមសេនីយ៍ត្រី មរបញ្ជាការ ក៏បានបញ្ជាក់ថា ភាពរឹងមាំរបស់ កងកម្លាំង គឺកេីតចេញពីការ រួបរួមគ្នាសាមគ្គី សហការគ្នា យល់ពីតួនាទី-ភារ កិច្ចរបស់ខ្លួន ដោយមិនត្រូវយក តួនាទីក្នុងនាម ជាមន្ត្រីយុត្តិ ធម៌ ទៅប្រព្រឹត្តនូវ អំពេីរដែលផ្ទុយ នឹងច្បាប់នោះទេ។ បេីមានមន្ត្រី យុត្តិធម៌ណា ប្រព្រឹត្តខុស នឹងច្បាប់ អង្គភាព គឺមិនការពារឡេីយ ត្រូវអនុវត្តតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីបិទវគ្គ ” ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២” ក៏មានការសម្តែង នូវមេរៀនសំខាន់ៗ ចំនួន៤មេរៀនដូចជា ៖ ១- ថ្នាក់កងអនុសេនា ធំធ្វេីការរុញច្រាន ក្រុមបាតុករ និងវាយលុកក្រុមបាតុករ ចាប់យកមេ ក្លោងបាតុករ ។ ២- សម្ភារៈចាប់ជនបង្ក  មានកាំបិត  និងដំបង ។ ៣-អាវុធហត្ថជិះម៉ូតូដេញ ចាប់ជនសង្ស័យ។ ៤-បង្ហាញក្បាច់ គុណផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *