ប្រគល់ កុំព្យូទ័ដល់រដ្ឋបាល ខេត្តនិងរដ្ឋបាល ក្រុង ស្រុក នៃខេត្តបន្ទាយ មានជ័យនិង ពិភាក្សាទិដ្ឋភាពសង្គម សេដ្ឋកិច្ចស្តីពីការ វិភាគSWOT និងគេហទំព័ររបស់ មន្ទីរសេដ្ឋកិច្ច ខេត្តនេះ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២នោះ ក្នុងសាលប្រជុំ សាលាខេត្តបានបើក កិច្ចប្រជុំពិភាក្សាគ្នា ទិដ្ឋភាពសង្គម សេដ្ឋកិច្ចស្ដីពីការ វិភាគSWOT  និងគេហទំព័ររបស់ មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុនិង បានធ្វើពិធីប្រគល់ កុំព្យូទ័រ ដល់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក ។

ពិធីនេះមាន ការចូលរួម លោកយ៉េន វីណែល អនុប្រធានគណ: កម្មាធិការដឹកនាំ ការងារកែទម្រង់ការ គ្រប់គ្រងហិ រញ្ញវត្ថុសាធារណ: និងអនុរដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី រស់ សុផានី អភិបាលរងខេត្ត បន្ទាយមាន ជ័យជ័យ លោកបឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុក ក្រុង ជាច្រើននាក់។

លោកបឹង គឹមសឹង្ហ បានមានប្រសាសន៍ថា ក្នុងពិធីនេះ ក៏មានវេទិកានៃ ការធ្វើបទបង្ហាញ ស្ដីពីទិដ្ឋភាព សង្គមសេដ្ឋកិច្ច និងការវិភាគSWOT  ដើម្បីកំណត់អំពី សក្ដានុពលនិង បញ្ហាប្រឈម ក្នុងកិច្ចអភិវឌ្ឍរបស់ ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះបានផ្ដោត ទៅលើចំណុច សំខាន់រួមមាន: ព័ត៌មានទូទៅ វិស័យកសិកម្ម កម្សាន្ត និងសកម្មភាព ក្នុងវិស័យ សេវាកម្មវិស័យ ទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យសុខាភិបាល និងវិស័យអប់រំ។

លោកស្រី រស់ សុផានី បានមាន ប្រសាសន៍ថា ទោះជាក្នុងស្ថាន ភាពដែលកម្ពុជាកំពុង ទទួលរងនូវផល ប៉ះពាល់យ៉ាង ធ្ងន់ធ្ងរពីការ រីករាលដាលនៃ ជំងឺកូវីដ១៩ ក្នុងរយៈកាលជាង ២ឆ្នាំមកនេះកម្មវិធី កំណែទម្រង់គ្រប់ គ្រងហិរញ្ញវត្ថុ សាធារណៈ បានដើរតួនាទី យ៉ាងសំខាន់ក្នុងការ ចូលរួមចំណែក ទ្រទ្រង់ស្ថានភាព សេដ្ឋកិច្ចដូចជា ១-មិនឲ្យធ្លាក់ចុះខ្លាំង ២-មិនអាចគ្រប់គ្រងបាន ៣-ព្រមទាំងនៅបន្តដំណើរ ទៅ មុខក្នុងការពុះពារ ឧបសគ្គដើម្បីធានា បាននូវការសម្រេច គោលដៅ និង ៤-ចក្ខុវិស័យចុងក្រោយ របស់រាជរដ្ឋាភិបាល និងកម្មវិធីសម្តែង ទម្រង់នៃកម្មវិធី កែទម្រង់ ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ដែល ស្ថិតនៅលើមាគ៌ា និងទិសដៅដ៏ត្រឹមត្រូវ ដែលយើងអាច រក្សាបាននូវភាព ជាម្ចាស់ទាំងស្រុង។

លោកយ៉េន វីណែល បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ ប៉ិនប្រសប់ឈ្លាស វៃនិងម៉ឺងម៉ាត់ របស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន និងការដឹកនាំ អនុវត្ដដោយបណ្ឌិត សភាចារ្យអួន ព័ន្ធមុនីរ័ត្នឃើញថា ការគ្រប់គ្រងហិ រញ្ញវត្ថុសាធារណៈ នៅកម្ពុជារក្សាបាន នូវភាពល្អប្រសើរ គឺឆ្លុះបញ្ចាំងតាមរយៈការធានា បាននូវសេរីភាព នៃការប្រមូល ចំណូលជារួមមិនឲ្យ ធ្លាក់ចុះខ្លាំងនិងការ វិភាគលើកឡើងវិញនូវ ចំណូលចំណាយ ប្រចាំឆ្នាំ រាជរដ្ឋាភិបាលមាន សមត្ថភាព អាចគ្រប់គ្រង សភាពការណ៍ វិវត្តនៃ ជំងឺកូវីដ១៩ បាន ។

លោកយ៉េន វីណែល បានបន្តថា ដោយរួមនិងគំនិតថ្មីៗ ដោយផ្អែកលើ មូលដ្ឋានគ្រឹះរឹងមាំ នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណៈដែល យើងខិតខំ កសាង ក្នុងរយៈកាលជាង២ ទសវត្សរ៍ រួមជាមួយនឹងការ  ចូលរួមយ៉ាង សកម្មរបស់ពី  គ្រប់តួអង្គ រួមទាំងដៃគូ អភិវឌ្ឍន៍ ត្រូវការវិស័យ ឯកជននិងអង្គការ  និងសង្គម ស៊ីវិលផ្សេងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *