ក្មេងប្រុសអាយុ១ឆ្នាំម្នាក់ ម្តាយទៅទៅ ធ្វើការនៅភ្នំពេញ ទុកកូនឲ្យយាយមើល យាយទិញពោត ឲ្យចៅញ៉ាំស្រាប់តែ ឆ្លាក់ជួយមិន បានស្លាប់១រំពេច

(ខេត្តបន្ទាយមានជ័យ) ៖ មិនគួរ សោះក្មេងប្រុសអាយុ១ឆ្នាំម្នាក់ ម្តាយទៅទៅ ធ្វើការនៅភ្នំពេញ ទុកកូនឲ្យយាយមើល យាយបានទិញ ពោតឲ្យចៅញ៉ាំ ស្រាប់តែឆ្លាក់ស្លាប់១ រំពេចយាយ មិនបានមើល។រឿងរាវនេះកើត ឡើងនៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៧ ឆ្នាំ ២០២២ ក្នុងភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ឪពុក ម្តាយក្មេងរង គ្រោះមានឈ្មោះ ឈុន រ៉ា អាយុ៣១ឆ្នាំ នឹងម្តាយឈ្មោះ ម៉ង់ សុភី ទៅធ្វើការនៅ រាជធានីភ្នំពេញ ចំណែក ក្មេងរងគ្រោះ មានឈ្មោះ រ៉ាន់ សុវណ្ណរតនា ភេទប្រុស អាយុ ១ខួប ឆ្នាំ រស់នៅភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងបន្តថា ឪពុក ម្តាយមុនទៅ ភ្នំពេញរកការងារ ធ្វើនោះបានទុកកូន ឲ្យម្តាយមើលមាន ឈ្មោះ ចាត លឺ អាយុ៥៤ ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

មុនពេលកើតហេតុ នោះយាយបានទិញ ពោតស្ងោ១ផ្លែឲ្យចៅញ៊ាំ ពេលនោះក្មេងរង គ្រោះបានដើរញ៊ាំ ពោតផុតពីភ្នែកយាយ ស្រាប់តែក្មេងនោះ ឆ្លាក់គ្រាប់ពោតចូល ក្នុងបំពង់ខ្យល់ បណ្តាលឲ្យក្មេងស្លេកស្លាំង ហើយយាយ បានដឹកចៅនោះយក មកសង្រ្គោះនៅមណ្ឌល សុខភាពឃុំភ្នំលៀបដែរ ក្រុមគ្រូពេទ្យ ជួយមិនទាន់ក្មេងរង គ្រោះក៏បានដាច់ខ្យល់ ស្លាប់នៅនឹងពេទ្យតែម្តងទៅ ។

ក្រោយពីក្មេងស្លាប់ ហើយយាយបានយក មកផ្ទះវិញនិងរៀបចាត់ ចែងធ្វើបុណ្យទៅប្រពៃណី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *