សិក្ខាសាលាស្តីអំពី ការយល់ដឹងពីការ ធ្វើអាជីវកម្មរបស់ ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយ បញ្ហាប្រឈម ផ្នែកផ្លូវច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២នេះ ក្នុងសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ បានធ្វើពិធីបើក សិក្ខាសាលាស្តីពីការ យល់ដឹងពីការធ្វើ អាជីវកម្ម របស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយ បញ្ហាប្រឈម ផ្នែកផ្លូវច្បាប់។

ពិធីនេះមាន ការចូលរួម លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោកលីសារី អភិបាលរងខេត្ត ម្នាស់អាជីវកម្ម និងអាជីវករក្នុង ខេត្តជិត២០០នាក់ បានចូលរួម ។

លោក ម៉ៅ ថូរ៉ា បានមានប្រសាសន៍ក្នុ ងសិក្ខាសាលានោះថា គោលបំណងនៅក្នុ ងសិក្ខាសាលាគឺ ដើម្បីផ្តល់ឱកាសដល់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស នៅក្នុងខេត្ត បន្ទាយមានជ័យ ឲ្យបានយល់ ដឹងអំពីច្បាប់ពាក់ព័ន្ធ នៅក្នុងដំណើរការ អាជីវកម្មរបស់ខ្លួន ដើម្បី កាត់បន្ថយបញ្ហា ប្រឈមនានាដែល ជាគន្លឹះជំរុញឲ្យការ ធ្វើអាជីវកម្មមាន ភាពរឹងមាំ បង្កើតបរិយាកាស អាជីវកម្មប្រកប ដោយការប្រកួតប្រជែង និងមានភាព ស្មោះត្រង់ផងដែរ។

លោក ម៉ៅ ថូរ៉ា បានមាន ប្រសាសន៍ក្នុងសិក្ខា សាលាបន្តទៀតថា នៅក្នុងអង្គសិក្ខា សាលាបានផ្ដោត សំខាន់ទៅលើ ច្បាប់ចំនួន៤ ដូចជា ១/ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណា ចក្រកម្ពុជា ២/ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ៣/ច្បាប់ ស្តីពីការប្រកួតប្រជែង ៤/ច្បាប់ ស្តីពីការគ្រប់ គ្រងគុណភាព សុវត្ថិភាពលើផ លិតផលទំនិញ និងសេវា។

លោក ម៉ៅ ថូរ៉ា បានមានប្រសាសន៍ ក្នុងសិក្ខាសាលាបន្ត ទៀតថាអាជីវករ ពាណិជ្ជករ សិស្សនិស្សិត  ត្រូវយល់ដឹងអំពីច្បាប់ ស្តីពីច្បាប់នៃ វិនិយោគព្រះ ណាចក្រកម្ពុជា ច្បាប់ការប្រគួត ប្រជែងច្បាប់ កិច្ចការពារអ្នក ប្រើប្រាស់ស្តីពីការ គ្រប់គ្រងគុណភាព សុវត្តិភាពផលិត ផលទំនិញសេវាកម្ម។

ក្នុងសិក្ខាសាលនោះ លោកលីសារីបាន មានប្រសាសន៍ថា នគរបាលយុត្តិធម៍ត្រូវ ធ្វើការពិនិត្យរាល់ បទល្មើសដែល មានចែងក្នុងច្បាប់ ១ត្រួតពិនិត្យ ធ្វើការស្រាវជ្រាវ ប្រមូលទិន្នន័យ និងធ្វើការសាក សួបុគ្គល  ពាក់ព័ន្ធឲ្យផ្តល់ព៍ត័មាន ឯកសារ ឬវត្ថុផ្សេងៗ សម្រាប់ធ្វើការវាយតំលៃ រាល់សកម្មភាព ប្រគួតប្រជែង លើទីផ្សារ និងស្វែងរករាល់ បទល្មើសដែលស្ថិត ក្នុងក្រោមច្បាប់នេះ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ទណ្ឌកម្មនៅ ក្នុងច្បាប់រួមមាន ១/ការព្រមានជាលាយ លក្ខណួអក្សរ ២/ផាកពិន័យជាប្រាក់ ៣/ទោសវិន័យជាប្រាក់ និងដាក់ពន្ធនាគា រ៤ /ការព្យួរ ការដកហូត ឬលុបចោលវិញ្ញា បនបត្របញ្ជាក់ ចេញការបញ្ជី ពាណិក្ម អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ប្រកបអាជីវកម្ម និងសេវាកម្មជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *