តើឈ្មោះ ប៉ាក គាត់ មានខ្សែធំខ្នងក្រាស់ប៉ុណ្ណា? បានជាបើកសៃវៀនប្រជល់មាន់និងអាប៉ោង ប្រមូលគ្នាលេងយ៉ាងរលូន គ្មានការំខានពីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលរដ្ឋានបែបនេះ..

(ខេត្តកំពត)៖ ប្រជាពលរដ្ឋ បានលើកឡើងថា សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងតែបើកដំណើរ ការ លេងយ៉ាងអ៊ូរអរ នៅចំណុចអូរតូច ភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បានបើកដំណើរការ យ៉ាងគគ្រឹកគគ្រេង មិនទាក់ក្រខ្សែភ្នែក អាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋានសោះ។

ជាក់ស្តែងអង្គភាព យើងខ្ញុំបានទទួលពី ប្រភពប្រជាពលរដ្ឋ អោយដឹងថាទីតាំងសៃវៀន ឈ្មោះប៉ាក មាន២ទៅ៣ ទីតាំងសំរាប់ផ្លាស់ប្តូរ ដើម្បីគេចចេញពី សេចក្តីរាយការណ៍របស់ អ្នកសារព័ត៌មានជម្រាប ជូនមន្រ្តីមូលដ្ឋាន ហើយអ្នកញៀនល្បែង ខាងលើកំពុងតែដំណើ ការលេងយ៉ាងគគ្រឹក គគ្រេងព្រមទាំង  មានកម្លាំងការពារ យាមច្រកចេញចូល មិនឲ្យនាក់សារព័ត៌មាន ណាម្នាក់ចូលផ្តិតយក រូបភាពបានទេ។

ពលរដ្ឋជាច្រើនកំពុង តែមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះវត្តមាន ទីតាំងល្បែងស៊ីសងដ៏ ធំមួយនេះ ដែលកំពុង តែប្រមូលផ្ដុំគ្នា លេងល្បែងភ្នាល់ ដាក់ប្រាក់រាប់រយ ពាន់ដុល្លារ ។ ប្រភពបន្តថា «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃ បទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ ក៏ដូចក្នុងមូលដ្ឋាន របស់គាត់ផងដែរ»។

ពាក់ព័ន្ធរឿងល្បែង សុីសងខុសច្បាប់ ដែលមានម្ចាស់សៃ វៀនឈ្មោះប៉ាក ខាងលើនេះ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់ អាជ្ញាធរពាក់ព័ន្ធទាំង អស់មេត្តាមានវិធាន ការបង្ក្រាបនូវ ល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខាង លើនេះផងទាន។

ប្រពលរដ្ឋ មានសង្ឃឹមនឹង ជឿជាក់លើមន្ត្រី ពាក់ពន្ធ័ក្នុងមូលដ្ឋាន ជាពិសេស ឧត្តមសេនីយ៍ទោ  ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ដកំពតនិង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត មេត្តា មានចំណាត់ការ ចំពោះករណី ល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕

ជុំវិញការចុះផ្សាយខាង លើអង្គភាពសារព័ត៌ មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់ សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *