ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ្កឹះសោរទ្វារផ្ទះ លួចទ្រព្យសម្បតិ្ត ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋ បាលចោមចៅ១ ឃាត់ខ្លួន

(ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចផ្ទះ លេខ៩៦ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅ១ ឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ ករណីឆ្កឹះសោរទ្វារផ្ទះ លួចទ្រព្យសម្បតិ្ត។

ជនសង្ស័យឃាត់ ខ្លួនចំនួន០២នាក់៖ ១- ឈ្មោះ វន ពុទ្ធិពល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ២- ឈ្មោះ ហួន មុន្នីឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរ បាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *