បុរស ម្នាក់ ក្លែង ជា មន្ត្រី អាវុធហត្ថ នឹង ត្រូវប្រឈម មុខទោសព្រហ្មទណ្ឌ

(ភ្នំពេញ)៖ លោក ឧត្តមសេនីយ៍ត្រី អេ ង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស នៅ ថ្ងៃ ទី ២១ ខែមេសា ឆ្នាំ ២០២២ ចេញ សេចក្តី ប្រកាស ព័ត៌មាន បញ្ជាក់ អំពី ការ ស្លៀកពាក់ ឯកសណ្ឋាន ក្លែង និង ការ ប្រើប្រាស់ ឯកសារ ក្លែង របស់ បុរស ម្នាក់ នឹង ត្រូវ ប្រឈម មុខ បទល្មើស ព្រហ្មទណ្ឌ ។

មន្ត្រី ជំនាញ កងរាជអាវុធហត្ថ បានឃើញ ក្នុង បណ្ដាញ ព័ត៌មាន សង្គម ហ្វេ ស ប៊ុ ក មាន គណនី ឈ្មោះ “Da Ra” បាន ផ្សព្វផ្សាយ រូបភាព និង ការ បញ្ចេញមតិ មួយ ចំនួន ក្នុង នោះ បានឃើញ បុគ្គល នេះ បាន ស្លៀកពាក់ ឯកសណ្ឋាន កងរាជអាវុធហត្ថ ផង ដែរ ។

ឧត្តមសេនីយ៍ត្រី អេ ង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស បានអោយ ដឹង ថា ក្រោយ ពី ទទួល បាន នូវ ព័ត៌មាន នេះ នាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃ កង យោធពលខេមរភូមិន្ទ និង ជា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស បាន បញ្ជា ឲ្យ ជំនាញ ពាក់ព័ន្ធ ធ្វើការ ស្រាវជ្រាវ រក អត្តសញ្ញាណ បុគ្គល នោះ ដើម្បី បញ្ជាក់ ការ ពិត ។

ក្រោយ ពី ធ្វើការ ស្រាវជ្រាវ និង បាន ស្តាប់ ចម្លើយ បុគ្គល ឈ្មោះ ប៉ុក ដា រ៉ា ជំនាញ កងរាជអាវុធហត្ថ បាន បញ្ជាក់ ថា បុគ្គល នេះ មិន មាននៅ ក្នុង បញ្ជី គ្រប់គ្រង ចំនួន ទ័ព របស់ កងរាជអាវុធហត្ថ ទេ ចំណែកឯ អត្តសញ្ញាណប័ណ្ណ នាយទាហាន នៃ កង យោធពលខេមរភូមិន្ទ លេខ ៩ ស ១១ ធ ៨៧៣៧ ដែល មានឈ្មោះ ប៉ុក ដា រ៉ា ឋានន្តរសក្តិ អនុសេនីយ៍ឯក អត្តលេខ ១៧៨៧៣៣ ចុះ ថ្ងៃ ទី ៥ ខែ ០៨ ឆ្នាំ ២០២០ គឺជា ឯកសារ ក្លែងក្លាយ ។

អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស ជម្រាប ថា អំពើ របស់ បុគ្គល ឈ្មោះ ប៉ុក ដា រ៉ា រូប នេះ បាន ប្រព្រឹត្ត បទល្មើស ដូច មាន ចែង ក្នុង មាត្រា ៦១២ “ បទ ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សម្លៀក បំពាក់ ជា អាទិ៍ សម្រាប់ អាជ្ញាធរ សាធារណៈ ” និង មាត្រា ៦៣០ “ បទ ប្រើប្រាស់ ឯកសារ សាធារណៈ ក្លែង ” នៃ ក្រមព្រហ្មទណ្ឌ ។

ដូច្នេះ កងរាជអាវុធហត្ថ នឹង អនុវត្ត ច្បាប់ ចំពោះ បុគ្គល ដែល ប្រព្រឹត្ត បទល្មើស ព្រហ្មទណ្ឌ ផង ដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *