ជនអន្តោប្រវេសន៍ថៃ ២៥នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ តាមច្រកព្រំដែន ប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ជនអន្តោប្រវេសន៍ថៃចំនួន ២៥នាក់ ដែលមានស្ត្រី ១០នាក់ ត្រូវបានមន្ត្រីកងរាជអាវុធ ហត្ថផ្ទៃប្រទេស និងនគរបាលជាតិ បានប្រគល់ជូនភាគីថៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

មន្ត្រីកងរាជ អាវុអាហត្ថផ្ទៃ បានប្រាប់ថា ជនអន្តោប្រវេសន៍ទាំង ២៥នាក់នេះ បានចូលមក ស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។ កន្លងមក ភាគីកម្ពុជា ក៏បានប្រគល់ជូន ថៃរួចមកហើយ  នូវជនអន្តោរ ប្រវេសន៍ថៃខុសច្បាប់។

ក្នុងពេលកន្លងមក ថៃក៏បានចាប់បញ្ជូន ពលរដ្ឋកម្ពុជាយើង រាប់រយនាក់ ក្នុង ១ថ្ងៃ ដែលបានចូលទៅ ធ្វើការដោយ ខុសច្បាប់ ក្នុងទឹកដីប្រទេសថៃ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *