លោកវរសេនីយ៍ទោ អ៉ឹម សុភារៈ អធិការស្រុកអូរជ្រៅ ដឹកនាំកម្លាំងនាំយកថវិការ រួមទាំងគ្រឿង បរិភោគមួយចំនួន ជូនលោកអនុសេនីយ៍ឯក លឿម រិត ដែលកំពុងសម្រាក ព្យាបាលជំងឺនៅក្នុ ងគេហដ្ឋាន ក្រុងប៉ោយប៉ែត….

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២២ លោកវរសេនីយ៍ទោ អ៉ឹម សុភារៈ បានដឹកនាំ កម្លាំងរួមមាន លោក  អធិការរង លោកនាយផ្នែក នាយរងផ្នែកនៃ អធិការដ្ឋាន នគរបាល ស្រុកអូរជ្រៅ សរុបចំនួន ១០នាក់ចុះសួរ សុខទុក្ខលោក អនុសេនីយ៍ឯក លឿមរិត នាយរង ផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ ដែលកំពុងសម្រាក ព្យាបាលជំងឺប្រចាំកាយ។

នៅក្នុងឳកាសនោះ ផងដែរលោក វរសេនីយ៍ទោ អ៉ឹម សុភារៈ ក៏បាននាំយកថវិការ រួមទាំងគ្រឿង បរិភោគមួយ ចំនួនដូចជា ថវិការចំនួន ៧២០,០០០ រៀល (ចិតសិបពីរម៉ឺនរៀល) អង្ករចំនួនមួយ ការ៉ុងស្មើរនឹង ៥០គីឡូក្រាម ទឹងសុទ្ធចំនួន០៧យួរ និងទឹកដោះ គោឆៅចំនួន០២ឡូផងដែរ។

សូមបញ្ជាក់ផងដែរថា លោកអនុសេនីយ៍ឯក លឿម រិត នាយរង ផ្នែកបច្ចេកទេស វិទ្យាសាស្រ្តបាន សម្រាកព្យាបាល ជំងឺនៅក្នុងគេហដ្ឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ.សង្កាតប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលលោកមាន ជម្ងឺក្រិនថ្លើម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *