បុរសដែលធ្លាក់ក្នុងទ្រុងក្រពើ បានស្លាប់ហើយ ក្រោយរបួសធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន

(ខេត្តសៀមរាប)៖ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះបុរស ម្នាក់នៅស្រុកពួក ដែលធ្លាក់ក្នុង អាងក្រពើនៅផ្ទះ របស់ខ្លួន ពេលនេះបាន ស្លាប់ហើយ ក្រោយបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ តែដោយសារ របួសធ្ងន់ធ្ងរពេកក្រុម គ្រូពេទ្យជួយសង្គ្រោះ ជីវិតមិនបាននោះឡើយ។

ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុង ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្លាប់ក្នុងពេល ធ្វើដំណើរត្រឡប់ មកផ្ទះវិញ នៅស្រុកសន្ទុក ខេត្តកំពង់ធំ វេលាម៉ោង ៣និង៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ជនរងគ្រោះជាម្ចាស់ អាងក្រពើខាងលើ បានរអិលជើងធ្លាក់ ក្នុងអាងក្រពើ នៅពាក់កណ្ដាល អាធាត្រថ្ងៃទី១៨ ខែមេសា កំឡុងពេល ក្រោកទៅនោម។ ជនរងគ្រោះដែល ជាមន្ត្រីរដ្ឋ បាលស្រុកពួកនោះ ត្រូវ ក្រពើរបស់ខ្លួន ខាំរងរបួសធ្ងន់ ហើយត្រូវអ្នកក្បែរ ខាងជួយទាន់ពេលវេលា និងបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។ ដោយសារអាការៈ ធ្ងន់ធ្ងរក្រុមគ្រួសារក៏ បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត តែស្ថានភាព ធ្ងន់ធ្ងរពេក គ្រួសារក៏បញ្ជូន ត្រឡប់មកផ្ទះ និងបានស្លាប់នៅ តាមផ្លូវក្នុងខេត្ត កំពង់ធំតែម្ដង។

យោងតាមរបាយការណ៍ ពីអធិការស្រុកពួក បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅ ដេកអង្រឹងលើ អាងក្រពើ ដើម្បីថែទាំ ក្រពើទាំងនោះ ដែលក្នុងនោះមាន សត្វក្រពើមេពូជ និងក្រពើឈ្មោល  សរុបចំនួន ២០ក្បាល ដែលសុទ្ធ សឹងមានទំហំធំៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *