គ្រាន់តែរឿងលុយ ២ម៉ឺនរៀលសោះ ដកកាំភ្លើង បាញ់អ្នករត់ម៉ូតូកង់បី ….!!!

(ភ្នំពេញ)៖ ត្រឹមតែលុយ ចំនួន២ម៉ឺនរៀលសោះ បុរសជាជនបរទេសម្នាក់ បានដកកាំភ្លើង បាញ់ចំនួនមួយគ្រាប់ ទៅលើអ្នករត់ ម៉ូតូកង់បីម្នាក់ កាលពីវេលា ម៉ោង១០យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខហ្គារ៉ាស់ រថយន្តមួយកន្លែង តាមបណ្ដោយផ្លូវ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះឃាត់ខ្លួនបាន មនុស្សប្រុសស្រី ចំនួន៤នាក់ ជាបន្តបន្ទាប់។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានដឹក មនុស្សប្រុសស្រីចំនួន ៣នាក់ចេញពីកន្លែង កើតហេតុខាងលើ ដោយភ្ញៀវបានប្រាប់ថា ដឹកទៅផ្សារអូរឬស្សី រួចក៏ដឹកបន្តទៅផ្សារដេប៉ូ ហើយបានទៅម្ដុំ ក្រាំងធ្នង់បន្តទៀត ដោយរូបគេបាន ប្រាប់ភ្ញៀវថា តម្លៃ៦ម៉ឺនរៀល។ ប៉ុន្តែនៅពេលទៅដល់ ចំណុចកើតហេតុ ភ្ញៀវឲ្យតែ៤ម៉ឺនរៀល តែរូបគេសុំថែម ២ម៉ឺនរៀលទៀត ដោយប្រាប់អ្នកជិះថា ដឹកទៅច្រើនកន្លែង និងចាំយូរ តែពួកគេមិនព្រម ឱ្យតែ៤ម៉ឺនរៀលប៉ុណ្ណោះ។

ពេលកំពុងនិយាយគ្នានោះ ក៏ស្រាប់តែលេចមុខ ខ្មាន់កាំភ្លើងម្នាក់ មកស្រែកប្រាប់ឲ្យ ឡើងជិះរថយន្ត ហាយឡិនឌ័រមួយគ្រឿង មិនចាំស្លាកលេខ និងប្រាប់បក្ខពួកខ្លួនថា មិនចាំបាច់ឱ្យលុយ ថែមទៀតទេ ឲ្យតែ៤ម៉ឺនរៀល នឹងបានហើយ តែអ្នករត់ម៉ូតូកង់ បីមិនសុខចិត្ត ក៏មានការទាស់សម្តីគ្នា ខាងខ្មាន់កាំភ្លើង បម្រុងបើក រថយន្តដេញបុក និងបង្កហិង្សា ធ្វើឲ្យបុរសជាអ្នករត់ ម៉ូតូកង់បីបានបើកកង់ បីចេញពីកន្លែង កើតហេតុ រួចក៏បានហៅគ្នាមក កន្លែងកើតហេតុវិញ ស្រាប់តែខ្មាន់កាំ ភ្លើងរូបនោះបាន ដកកាំភ្លើងបាញ់ ទៅលើអ្នករត់ កង់បីចំនួន១គ្រាប់ តែសំណាងល្អ មិនត្រូវ រួចខ្មាន់កាំភ្លើង ក៏ផ្លោះរបងចូលទៅ ហ្គារ៉ាសរថយន្តនោះ បាត់ដោយបន្សល់ទុក នូវស្រោមកាំភ្លើងនៅ នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ខណ្ឌទួលគោក ចុះឃាត់ខ្លួនស្ត្រីជនជាតិ ខ្មែរម្នាក់យកទៅសួរនាំ និងធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបុរសជន ជាតិបរទេសចំនួន៣នាក់ បន្ថែមទៀត បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋ បាលបឹងកក់ទី១ នៃអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំ និងចាត់ការទៅតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *