នគរបាលខេត្តកែប បញ្ជូនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ ទៅអយ្យការអមសាលាដំបូងខេត្ត

(ខេត្តកែប)៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាចោឆក់យ៉ាង សកម្មត្រូវបានកម្លាំង នគរបាលការិយា ល័យព្រហ្មទណ្ឌ នៃស្នងការរដ្ឋាន នគរបាលខេត្តកែប ឃាត់ខ្លួននិងកសាង សុំនុំរឿងបញ្ជូន ខ្លួនទៅកាន់អយ្យការ អមសាលាដំបូង ហើយកាលពី ព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២២។

ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី ១ឈ្មោះសេង តុលា ភេទប្រុស អាយុ១៦ឆ្នាំ  មុខរបរកម្មករនេសាទ ទី២ឈ្មោះសេង សីហា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស អ្នកទាំង២ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែបឃាត់ខ្លួន ពាក់ព័ន្ធករណី ឆក់កាបូបប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែលថា ជនសង្ស័យខាងលើបាន ធ្វើសកម្មភាពឆក់កាបូប កាលពីវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៣៣អា ក្នុងភូមិកែប សង្កាត់/ក្រុងកែប។ ជនរងគ្រោះឈ្មោះ សុឹម ចាន់ណា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរអាជីវករ រស់នៅកន្លែងកើត ហេតុខាងលើ ក្រោយធ្វើ សកម្មភាពឆក់រួច ក៏បើកម៉ូតូរត់គេច ។

ក្រោយទទួលបានព័ត៌មាន ក្រោមការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងនគរបាលការិ យាល័យព្រហ្មទណ្ឌ បានសហការ ចុះអន្តរាគមន៍ស្រាវជ្រាវ  និងបង្ក្រាបបានភ្លាមៗ រួចនាំខ្លួនមកធ្វើ ការសាកសួរ ហើយសាមីខ្លួន (ជនសង្ស័យ) បានសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាព ឆក់ពិតប្រាកដមែន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *