ត្រឹកតែមួយថ្ងៃកម្លាំង នគរបាលការពារ ព្រំដែនគោកលេខ៨១៥ ទប់ស្កាត់បាន ប្រជាពលរដ្ឋ២០នាក់ បំរុងលួចឆ្លងដែន ខុសច្បាប់ទៅ ប្រទេសថៃ ក្នុង២ករណីផ្សេងគ្នា….!

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តន៍តាមបទបញ្ជារលោកវរសេនីយ៍ឯកសួងសៅមេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៨១៥ កម្លាំងនគរបាល ប៉ុស្តិ៍ការពារព្រំដែនគោក ចំណុះអោយវរៈ សេនាតូចការពារ ព្រំដែនគោកលេខ៨១៥ បានទប់ស្កាត់ បានករណីលួចឆ្លងដែន ខុសច្បាប់បាន២ករណីផ្សេងគ្នានិងឃាត់បានប្រជាពលរដ្ឋ២០នាក់កាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២២។

ករណីទី១កាល ពីព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ សង្កែដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍រួមទាំង កងកម្លាំងនគរបាលក្រោម ឳវ៉ាតចំនួន ៣នាក់សហការជា មួយកម្លាំងយោធាកង ពល៥១បានចុះទប់ស្កាត់ ប្រជាពលរដ្ឋបំរុងលួច ឆ្លងដែនខុស ច្បាប់ចូលទៅក្នុង ប្រទេសថៃបានចំ នួន៧នាក់ក្នុងនោះ មានស្រីចំនួន១នាក់កុមារ ចំនួន៤នាក់និងប្រុស មានចំនួន៣ នាក់នៅចំណុចគោល ដៅចំការក្រូចឆ្មារក្នុង ភូមិសាស្ត្រស្រុកម៉ាឡៃ។

ករណីទី២ក្នុងថ្ងៃដ៏ដែល វេលាម៉ោង១១ និង៣០នាទី កម្លាំងនគរបាល ប៉ុស្តិ៍ចំបក់ចំនួន៤នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង ទទួលទិស សហការជាមួយកម្លាំង យោធាតំបន់ប្រតិបត្តិការ សឹករងខេត្ត បន្ទាយមានជ័យ បាទប់ស្កាត់ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែន ខុសច្បាប់ទៅ ប្រទេសថៃចំនួន ១៣នាក់ក្នុងនោះមានស្រីចំនួន៥នាក់កុមារចំនួន៦នាក់និងប្រុសចំនួន១នាក់ត្រង់ចំណុចមាត់អូរព្រំដែន ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។

អ្នកទាំង១៣នាក់ ខាងលើនេះមានទីលំ នៅរស់នៅខេត្តចំនួន ២ក្នុងនោះមាន១២នាក់ រស់នៅក្នុងខេត្ត បន្ទាយមានជ័យនិង ១នាក់ទៀតរស់នៅ ក្នុងខេត្តកំពង់ធំ។

លោកវេសេនីយ៍ឯក សួង សៅ មេបញ្ជារការ វរៈសេនាតូចការពារ ព្រំដែនគោកលេខ៨១៥​ បានប្រាប់ អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទអោយ ដឹងថាប្រជាពលរដ្ឋដែល បំរុងលបលួចឆ្លងដែន ចូលទៅក្នុង ប្រទេសថៃត្រូវបាន កម្លាំងជំនាញទប់ ស្កាត់បានមាន ចំនួន២០នាក់ ក្រោយពីបានទប់ មិនអោយឆ្លង ដែនចូលប្រទេសថៃ ទាំងខុសច្បាប់កម្លាំង ជំនាញបានអោយបង ប្អូនប្រជាពលរដ្ឋខាង លើធ្វើកិច្ចសន្យា រួចបានប្រគល់ពួក គាត់ជូនផ្នែកជំនាញ អធិការស្រុកម៉ាឡៃ ដើម្បីចាត់វិធានការ បន្តតាមនិតិវិធីច្បាប់ ។

ក្នុងនោះផងដែរ លោកវេសេនីយ៍ឯក សួង សៅ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ កុំអោយលង់ ចាញ់បោកមេខ្យល់នាំ ទៅធ្វើការនៅក្នុង ប្រទេសថៃទាំង ខុសច្បាប់ហើយ ត្រូវងាកមក រកការងារស្របច្បាប់តាម រយៈក្រុមហ៊ុនផ្សេងៗ និងរក្សារនៅ សុវត្ថភាពបងប្អូន ជាពិសេសបងប្អូន ប្រជាពលរដ្ឋកុំភ្លេច រក្សារសុខភាពនិង អនុត្តន៍តាមក្រសួង សុខាភិបាលនូវ៣កុំ និង៣ការពារ ទាំងអស់គ្នា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *