ក្រសួងសុខា ភិបាលហាមឃាត់ ការចែកចាយលក់ ផលិតផលគ្រឿងសម្អាង «សាប៊ូម្អងក្បាល ល្មៀតខ្មែរ» ផ្ទុកសារធាតុគីមីធ្វើ អោយប៉ះពាល់ គ្រោះថ្នាក់សុខភាព អាយុជីវិតអ្នកប្រើរប្រាស់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរកឃើញ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អង ក្បាលល្មៀតខ្មែរ»  របស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿង សម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលមាន លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ជាប្រធាន គ្រឹះស្ថានមួយនេះ គឺមានផ្ទុកសារធាតុ គីមីបារ៉តលើស កម្រិតបទដ្ឋាន ស្តង់ដាបច្ចេក ទេសកំណត់ ដែលអាចបង្កឲ្យ មានគ្រោះថ្នាក់យ៉ាង ធ្ងន់ធ្ងរដល់សុខភាព ស្បែកនិងអាយុ ជីវិតរបស់អ្នកប្រើប្រាស់ ។

នេះបើយោងតាម សេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការហាមឃាត់ការ ចែកចាយឬលក់គ្រឿង សម្អាងឈ្មោះ «សាប៊ូលម្អង ក្បាលល្មៀតខ្មែរ» គ្មានលេខ ប្រវេទន៍និងគ្មានការ ទទួលស្គាល់ពី ក្រសួងសុខាភិបាល ។

សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន ទទួលបាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល បញ្ជាក់ថា តាមលទ្ធផលនៃការ ត្រួតពិនិត្យគុណភាព ដោយមជ្ឈមណ្ឌល ជាតិពិសោធន៍សុ ខាភិបាលនៃក្រសួង សុខាភិបាល គឺ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អង ក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ដែលកំពុងចែក ចាយដោយគ្រឹះស្ថាន  អាហរ័ណ នីហរ័ណ ផលិតផលគ្រឿង សម្អាងភ្នំទ្រទ្រង់ ខេមបូឌា មានផ្ទុកធាតុគីមីបារត លើសកម្រិត បទដ្ឋានស្តង់ដា បច្ចេកទេសកំណត់ ដែលអាចបង្កឲ្យ មានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពស្បែក និងអាយុជីវិត របស់អ្នកប្រើប្រាស់ ។

ជាមួយគ្នានេះ ចំពោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿង សម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលកំពុងចែក ចាយផលិតផលនេះ ត្រូវធ្វើការប្រមូល «សាប៊ូលម្អង ក្បាលល្មៀតខ្មែរ» ទាំងអស់ពីទីផ្សារ ដើម្បីធ្វើការកម្ទេចចោល ។

ក្រសួងសុខាភិបាល នឹងបន្តតាមដានផលិត ផលនេះនៅលើទីផ្សារ ជាបន្តទៀត និង មានវិធានការ តឹងរ៉ឹងទៅតាម ផ្លូវច្បាប់ចំពោះបុគ្គល ណាដែលនៅតែបន្ត ចែកចាយឬលក់ផលិត ផលខាងលើនេះទៅ តាមច្បាប់ស្ដីពីច្បាប់ វិសោធនកម្មការ គ្រប់គ្រងឱសថជាធរមាន ។

ក្រសួងសុខាភិបាល ក៏សូមអំពាវនាវ ឲ្យអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការ ប្រើប្រាស់សាប៊ូ «សាប៊ូលម្អង ក្បាលល្មៀតខ្មែរ» ដែលគ្មានលេខ ប្រវេទន៍ពីក្រសួង សុខាភិបាលជាបន្តទៀត ព្រោះផលិត ផលនេះពុំមានសុវត្ថិ ភាពចំពោះអ្នក ប្រើប្រាស់ឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *