ធ្លាប់មានឥទ្ធិពលនៅ ស្រុកសន្ទុកអស់លក្ខ័ នៅស្រុកសណ្ដាន់ហើយ សង្ស័យខ្នងធំហ៊ាន យករថយន្ត ស្លាកលេខរដ្ឋ មកដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ

(ខេត្តកំពង់ធំ)៖ ប្រជាពលរដ្ឋស្នើឲ្យ អង្គភាពប្រឆាំងអំពើ ពុករលួយបើកការ ស៊ើបអង្កេតករណី ជនល្មើសដែល យករថយន្តផ្លាកលេខ រដ្ឋមកដឹកជញ្ជូនបទ ល្មើសព្រៃឈើធ្វើ អាជីវកម្មយ៉ាង អនាធិបតេយ្យ នៅក្នុងទឹកដី ខេត្តកំពង់ធំ។

អ្នកឃ្លាំមើលបទល្មើស ព្រៃឈើអង្គការក្រៅ រដ្ឋាភិបាលបានថ្លែង ថាព្រៃឈើនៅតំបន់ ព្រៃឡង់ជិតរលាយ ដោយសារស្នាដៃ បុគ្គលឆ្លៀតឱកាសមួរយ ចំនួនធ្វើសកម្មភាពកាប់ នឹងដឹកជញ្ជូនឈើ គ្មានច្បាប់អនុញាត្តិ យ៉ាងអនាធិបតេយ្យ។

កន្លងមកគេ សង្កេតឃើញថា ការដឹកជញ្ជូនផល អនុផលព្រៃឈើនៅ តំបន់នោះ ភាគច្រើនដឹក ដោយប្រើមធ្យោបាយ គោយន្ដកន្ត្រៃ រថយន្តឆ្នៃ យន្តធុនតូច.ធំជាដើម។ ប៉ុន្តែជាក់នៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២២ គេបានឃើញ មានរថយន្ត  { IZUZU }ប្រភេទស្ទួច ពណ៌ស មួយគ្រឿងពាក់ ស្លាក់លេខរដ្ឋលេខ  ៥.០០០៦ បានដឹកឈើប្រភេទ សុក្រម់ឃ្លុំ ត្រូវបានគណៈបញ្ជាការ ឯកភាពស្រុកសណ្តាន់ ធ្វើការឃាត់ នៅនឹងចំណុចភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមកាបញ្ជារ ផ្ទាល់ពីលោក អ៊ុត វណ្ណរា៉ អភិបាល ស្រុកសណ្តាន់កាល ពីវេលាម៉ោង០៦ល្ងាច នឹងយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃ ឈើស្រុកសណ្តាន់ បន្ទាប់មកនៅ ព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ ២០២២ព្រឹកមិញនេះ ត្រូវបានកម្លាំង ខណ្ឌរដ្ឋបាលព្រៃឈើខាង ជើងបឹងទន្លេសាប សុំយកទៅរក្សារទុក។

តាមប្រភពព័ត៌មាន ដែលអង្គភាពសារ ព័ត៌មានទទួលបាន គឺរថយន្តដែលពាក់ ស្លាកលេខរដ្ឋនេះ គឺបានធ្វើសកម្មភាព ដឹកជញ្ជូនផលអនុ ផលព្រៃចេញពីព្រៃឡង់ តាមច្រករវៀង ខេត្តព្រះវិហារយ៉ាង ច្រើនដង ប៉ុន្តែមិន មានការរំខាន់ដល់ មន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ ហាក់បីដូចជា ចំលើមន្ត្រីខ្នងធំម្នា ក់ទើបហ៊ានយក រថយន្ដស្លាក់លេខ រដ្ឋយកមកធ្វើអា ជីកម្មដូចច្នេះ។

ប្រភពដដែលបានបន្តថា រថយន្តនេះជា រថយន្តរបស់រដ្ឋមែន ប៉ុន្តែមានមន្រ្តីម្នាក់ បានយករថយន្ត នេះមកសុីឈ្នួលដឹ កឈើដែលខុសច្បាប់ ទៅលក់អោយ ក្រុមហ៊ុនទៅវិញ។

ភ្នាក់ងារសារព័ត៌ មានរបស់យើងបាន ធ្វើទំនាក់ទំនងទៅ លោកគង់ សុភា អភិបាលរងស្រុក សណ្តាន់ដែលបាន ដឹកនាំកំលាំងហាម ឃាត់រថយន្តដឹកឈើ នោះលោកបានឆ្លើយថា លោកបានឃាត់ រថយន្តនោះមែន ដោយលោកគិត ថាជារថយន្តបទល្មើស ព្រោះការដឹក ជញ្ជូននោះគឺមិនបាន រាយកាណ៍ មកសម្ថកិច្ចនិង អាជ្ញារធរមូលដ្ឋានឡើយ។

លោកតាន់ សុផាន់នី នាយសង្កាត់រដ្ឋបាល ព្រៃឈើសណ្តាន់ តាមរយៈទូស័ព្ទដើម្បីសុំ ការបំភ្លឺពីលោកដែរប៉ុន្តែមិ នអាចទំនាក់ ទំនងបាន។

ពាក់ព័ន្ធនឹងសកម្មភាព ដឹកជញ្ជូនឈើតាម រថយន្តរដ្ឋនេះ អង្គភាពសារព័ត៌មាន មិនអាចសូមការ ទំនាក់ ទំនងពីគ្រប់ភាគី អ្នកពាក់ព័ន្ធបានឡើយ ដូច្នេះដើម្បីឱ្យព័ត៌មាន នេះមានភាពសុក្រឹត ត្រឹមត្រូវ អង្គភាព យើងរង់ចាំការបំភ្លឺពី គ្រប់អ្នកពាក់ព័ន្ធ រាល់ម៉ោងធ្វើការ។ .(ព័ត៌មានបឋម…

You might like

Leave a Reply

Your email address will not be published. Required fields are marked *