ចាប់ផ្តើមកក្រើកទៀត ហើយមេឈ្មួញឈើ ល្បី ឈ្មោះ ចែចាង ជនជាតិវៀតណាម កំពុងដឹកជញ្ជូន ឈើ ខុសច្បាប់ ចេញទៅលក់នៅ ប្រទេសវៀតណាម យ៉ាងសកម្មក្នុង ស្រុកវើនសៃ !!!

(ខេត្តរតនគិរី)៖ មិនធម្មតានោះទេ? មេឈ្មួញឈើ ដុះស្លែឈ្មោះ ចែចាង ជាជនជាតិ វៀតណាម កំពុងមមាញឹកដឹក ជញ្ជូនឈើប្រណិត នៅត្រង់ចំណុច ឃុំប៉ាក់កាឡាន់ ក្នុងស្រុក វើនសៃ មកស្តុបទុកក្នុង  ក្រុងបានលុងរួច ឆ្លងដែនចេញទៅ លក់នៅប្រទេស វៀតណាម  តាមច្រកអន្តរ ជាតិអូរយ៉ាដាវ ខេត្តរតនគិរី បានដោយរលូន សង្ស័យ អាជ្ញាធរនិង សមត្ថកិច្ចជំនាញ ជាអ្នកបើកភ្លើង ខៀវហើយមើល ទៅបានគ្មានវិធានការ ទប់ស្កាត់ឬមួយបង្ក្រាប!។

ប្រភពច្បាស់ការណ៍ពីពលរដ្ឋក៍ដូចមហាជនបានឲ្យដឹងនៅថ្ងៃ១៤ ខែ មេសា ឆ្នាំ ២០២២ នេះថា សព្វថ្ងៃនេះកំពុង តែល្បីល្បាញ ឈ្មួញឈើ ដុះស្លែ ឈ្មោះ ចែចាង ជនជាតិវៀតណាម ធ្វើសកម្មភាពដឹក ជញ្ជូនឈើចេញ ទៅលក់នៅប្រទេស វៀតណាម បានដោយរលូន បែរជា អាជ្ញាធរនិង សមត្ថកិច្ចជំនាញ នាំគ្នារក្សាភាពស្ងៀម ស្ងាត់មិនបង្ក្រាប! ទំនងបានទទួល ផលប្រយោជន៍ ពីមេឈ្មួញឈើ ដុះស្លែ ឈ្មោះ ចែចាង មិនខានឡើយ! ដោយសារគេឃើញ មេឈ្មួញឈើ ម្នាក់នេះ ដឹកជញ្ជូនឈើ មិនខ្លាចច្បាប់នោះឡើយ! ។

ករណីមេឈ្មួញឈើ ខាងលើនេះពលរដ្ឋ លើកឡើងថា ហេតុអ្វី? លោក ញ៉ែម សំអឿន អភិបាលរតនគីរី  ជាពិសេស លោក យិន ចំណាន ស្នងការនគរបាល ខេត្តរតនគិរី រួមទាំងលោក ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគីរី មិនគួរមើលរំលង សកម្មភាពមេ ឈ្មួញឈើដុះស្លែ ឈ្មោះ ចែចាង ម្នាក់នេះកំពុងដឹក ជញ្ជូនចេញទៅលក់ នៅប្រទេសវៀតណាម យ៉ាងសកម្មជា រៀងរាលើថ្ងៃតែម្តង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *