ឈើហ៊ុបមូល ចំនួន២០កំណាត់ និង​ឈើអារមួយ ចំនួនទៀតត្រូវ រដ្ឋបាលព្រៃឈើ ឆែបសហការជា មួយកម្លាំងចម្រុះ រឹបអូសពីក្រុមឈ្មួញ ដែលដឹកយកទៅលាក់ ទុកតាមផ្ទះប្រជាពលរដ្ឋ

(ខេត្តព្រះវិហារ)៖ ឈើហ៊ុបមូលចំនួន២០ដុំ​ និងឈើអារ មួយចំនួនទៀត ដែលក្រុមឈ្មួញ ដឹកចេញពីព្រៃយក ទៅលាក់ទុកតាមផ្ទះ ប្រជាពលរដ្ឋ ត្រូវបានលោក សេង លាង នាយផ្នែករដ្ឋបាល ព្រៃឈើឆែប​ ដឹកនាំ សហការជាមួយកម្លាំង ចម្រុះធ្វើការបង្ក្រាបនិង រឹបអូសនៅរសៀល ថ្ងៃទី​១៩​ខែមេសាឆ្នាំ ​២០២២​ ត្រង់ចំណុចភូមិពោធិទៀប​ ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។

នាយផ្នែករដ្ឋបាលព្រៃ ឈើឆែបបាន អោយដឹងថា បន្ទាប់ពីទទួលបានការ រាយការណ៍ថាមាន ករណីដូចខាងលើ​ ភ្លាមនោះ​ លោកបានសុំគោល ការណ៍ពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាល ព្រៃឈេីខេត្តព្រះវិហារ​ ដើម្បីដឹកនាំកម្លាំង ដើម្បីចុះបង្រ្កាប។

លោក សេង លាង បានប្រាប់ទៀតថា ក្រុមឈ្មួញរកសុីដឹក ជញ្ជូនឈើខុសច្បាប់ មានល្បិចកលខ្ពស់ណាស់ ដឹកឈើចេញពី ព្រៃយកមកទុកតាម ផ្ទះប្រជាពលរដ្ឋ ហើយរកឱកាស ល្អដេីម្បីដឹកបន្ត ទៅខេត្តផ្សេងៗ និងខ្លះទៀតធ្វេីល្បិច ដើរប្រមូលទិញ ឈើយកទៅធ្វើផ្ទះ ទុកចោល (​ផ្ទះគ្រោង) មិនតែប៉ុន្នោះ ក្រុមឈ្នួញយក ឈើទៅត្រាំទឹក ឬ លាបសុីម៉ង់​ ដេីម្បីយកលេស ​ថាជាឈេីផ្ទះចាស់ដេីម្បី បន្លំភ្នែកសមត្ថកិច្ច​ តែទោះបីជាយ៉ាង ណាក៍ដោយ​ នៅតែមិនអាចគេច ពីរអន្ទាក់សមត្ថកិច្ច ជំនាញបានដែរ។

ចាប់តាំងពីដេីមខែ មីនាដល់ខែមេសានេះ សមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើឆែប ក្រោមការចង្អុល បង្ហាញពីលោកនួន សុខុម នាយខណ្ឌរដ្ឋ បាលព្រៃឈេីឆែប​ បានបង្រ្កាបបទល្មើស ព្រៃឈើ​បានជា បន្តបន្ទាប់។ ​

ចំណែកវត្ថុតាងឈើ ហ៊ុបមូលចំនួន២០ដុំ រួមទាំងឈើអារ មួយចំនួនទៀត ត្រូវបានជំនាញ ដឹកជញ្ជូនយកមករក្សា ទុកនៅថ្នាលបណ្ដុះ បណ្ដោលកូនឈើផ្នែកឆែប ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *