រោងសិប្បកម្មខ្នាតយក្ស ក្នុងដីឡូ១កន្លែង នៅខាងកើត សណ្ឌាគារអង្គរអេរ៉ា សង្ស័យច្បាប់ហួស សុពលភាពមួយ ឆ្នាំមកហើយ !តែនៅធ្វើសកម្មភាព បានយ៉ាងរលូន!

(ខេត្តសៀមរាប)៖ តាមប្រភពដែលរាយ ការណ៍មកបានដឹងថា ដីឡូត៍មួយកន្លែង នៅខាងកើត សណ្ឋា គារ អង្គរអេរ៉ាមាន រោងសិប្បកម្ម ខ្នាតយក្សដ៏ធំសម្បើម មួយដែលមិនធ្លាប់មាន នៅក្នុងក្រុង សៀមរាប បាននិង កំពុងធ្វើសកម្មភាព កែច្នៃគ្រឿងសង្ហារឹម ដែលប្រើប្រាស់ឈើ គឺសុទ្ធតែជាឈឺ ប្រភេទលេខ ១ បានយ៉ាងរលូន ដោយពុំមានរំខាន ពីអាជ្ញាធរមន្ត្រីជំនាញ មានសមត្ថកិច្ចក្នុង ខេត្តនោះទេ។

លោកស្រី ពេជ្រ ដែលជាថៅកែរោង សប្បកម្មខ្នាតយក្សដ៏ ធំបានប្រាប់តាមទូរស័ព្ទថា កន្លែងគាត់មាន ច្បាប់ អនុញ្ញាតពីរដ្ឋបាល ព្រៃឈឺគ្រប់គ្រាន់ ទៅដល់ក្នុងការងារ ជាអ្នកសារព័ត៌មានសួរថា តើការដឹក ជញ្ជូនឈឺចូលមក បម្រើការក្នុងរោង សប្បកម្មខ្នាតយក្ស ដ៏ធំនេះតើលោកស្រី មានច្បាប់អនុញ្ញាត ដឹក ឈេីចូលមកដែរឬទេ? បញ្ហារឿងដឹកឈឺ ជើងនេះលោកស្រី ពេជ្រ បានប្រាប់ថាចាំឲ្យ លោកហេង សុផាន់ណា ដែលជាមេព្រៃធំតេមកជួប។

លោក ឡឹង សុខា នាយផ្នែករដ្ឋបាល ព្រៃឈើសៀមរាបបាន ប្រាប់តាមទូរស័ព្ទថា កន្លែងគេ ប្រហែល ជាមានច្បាប់ ហើយលោកនឹង ជំរុញឲ្យមានច្បាប់ឆាប់ៗ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តសៀមរាប លោកបានប្រាប់ ពីរម៉ាត់ យ៉ាងខ្លីថា មានច្បាប់ រួចបិទទូរសព្ទទៅ ។

ជុំវិញរឿងករណីនៃរោង សប្បកម្មខ្នាតយក្ស របស់ជនជាតិវៀតណាម ដែលជាជាងដែល មានច្រើននាក់ នោះ ហើយមានថៅ កែស្រីឈ្មោះ ពេជ្រ មហាជនបានដាក់ ការសង្ស័យទៅលើ មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្ត សៀមរាបថា ប្រហែលជាមាន ការឃុបឃិត និងប្រើយុទ្ធសាស្ត្រ កន្ទាលធំបន្លំដេក ហើយក៏អាច ជាវថៃកែស្រីឈ្មោះ ពេជ្រ ផ្ដល់លាភសក្ការៈ ជូនដល់មន្ត្រីជំនាញ អស់ហើយមើលទៅ បានជា ប្រតិបត្តិ ការធ្វើរាប់សិបឆ្នាំណាស់ មកហើយមិនដែល មានបញ្ហាអ្វីម្ដងឡើយ ។

ម្យ៉ាងវិញទៀតថៅកែ ស្រីឈ្មោះ ពេជ្រ ដែលជា ថៅកែរោងសប្បកម្មខ្នា តយក្សនេះក៏មានខ្នង បង្អែក យ៉ាងក្រាស់ ផ្នែកជំនាញរដ្ឋបាល ព្រៃឈើពីផង គឺលោក ហិន សុផាណ្ណា ជាមន្ត្រីមេព្រៃ ធំជាងគេ ប្រាំខេត្ត នេះបើយោងតាម សម្ដីរបស់លោក ស្រីពេជ្រ។

ជុំវិញករណីរឿងខាងលើ នេះអង្គភាពយើង ខ្ញុំនៅមិនទាន់សុំការ បំភ្លឺពីលោក ហិន សុផាន់ណា មន្ត្រីរដ្ឋបាល ព្រៃឈើកាន់ 5 ខេត្តនោះបានទេ ព្រោះគ្មានលេខទូរស័ព្ទ ។ អង្គភាពយើងខ្ញុំរង់ ចាំផ្សាយបំភ្លឺរៀងរាល់ ម៉ោងធ្វើការ ដើម្បីឲ្យមាន ភាពសុក្រឹត។ (មានត )

You might like

Leave a Reply

Your email address will not be published. Required fields are marked *