វង់ល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ នៅតែដំណើរការបើក លេងរាប់ខែមកហើយ នៅក្នុងទឹកដី  ឃុំត្រពាំងប្រាសាទ តើហេតុអ្វី!បានលោក អ៊ូច ម៉ៅ អធិការនគរបាល ស្រុកត្រពាំងប្រាសាទ  មិនហ៊ានធ្វើការ បង្ក្រាប!ទីតាំងមួយនេះ

(ខេត្តឧត្តរមានជ័យ )៖ ឈ្មោះ ឡេង ជាម្ចាស់ទីតាំង សង្វៀនបញ្ជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មានបារមី ធំពិតមែនហើយ ទើបហ៊ានបើកឲ្យ ដំណើរការលេងល្បែង យ៉ាងគឃ្លើន គ្មានអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋាន ណាហ៊ានមកប៉ះពាល់ ឬមួយធ្វើការបង្រ្កាប! ឡើយ!ពីព្រោះខ្លាច ប៉ះពាល់ផល ប្រយោជន៍។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះប្រភពពី ប្រជាពលរដ្ឋបានឲ្យ ដឹងថា  ពួកគាត់បាន ឃើញឈ្មោះ ឡេង ជាម្ចាស់ទីតាំងខាង លើនេះកំពុងប្រមូលបក្ស ពួកមានការជួបជុំ! ឲ្យ ដំណើរការបើកលេង ល្បែងស៊ីសងខុសច្បាប់ បានយ៉ាងគឃ្លើន ជារៀងរាល់ថ្ងៃ ធ្វើឲ្យពួកគាត់ខកចិត្ត យ៉ាងខ្លាំងចំពោះ អាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋាន ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ  បែរជានាំគ្នាធ្មេចភ្នែក បើកភ្លើងខៀវឲ្យទីតាំង វង់ល្បែងមួយកន្លែងនេះ បើកលេងបានគ្មាន ការបង្រ្កាប! កំពុងធ្វើឲ្យ ពួកគាត់រស់នៅមាន ការភ័យខ្លាចអំពី បញ្ហាអសន្តិសុខនិង អំពើចោរកម្មនិង បទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុង គ្រួសារជាដើម ។

ករណីនេះខាងលើនេះ ពលរដ្ឋនាំគ្នាឆ្ងល់ជាខ្លាំង ហេតុអ្វី!បានទីតាំង ល្បែងស៊ីសងខុសច្បាប់  មួយ កន្លែងនេះ បើកលេងបាន យ៉ាងរំភើយ! ឬមួយ ឈ្មោះ ឡេង ម្ចាស់វង់ល្បែងមួយនេះ បាន ផ្ដល់ផល ប្រយោជន៍ ឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួចអស់ហើយ  ទើបហ៊ានបើកលេង បានយ៉ាងគឃ្លើន!។

ប្រភពដដែលពីពលរដ្ឋ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការព្រួយបារម្ភ និងបញ្ហា ជំងឺ កូវីដ-19ប្រភេទ អូមីក្រុង កំពុងឆ្លងរីករាលដាល ជាខ្លាំង បែរជាអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន  ស្រកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បណ្តោយឲ្យ កើតមានវង់ល្បែង ស៊ីសងខុសច្បាប់  មួយកន្លែងបើក លេងបានយ៉ាងរំភើយ!។

ដោយឃើញបែបនេះ ពលរដ្ឋនាំគ្នាអំពាវនាវដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល  នៃគណៈអភិបាល ខេត្តឧត្ដរមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តឧត្តរមានជ័យ សូមជួយ ពិនិត្យនិងមានចំណាត់ ការចាត់កម្លាំងជំនាញ ធ្វើការបង្ក្រាប! ទីតាំងវង់ល្បែងសុីសង ខុសច្បាប់ មួយកន្លែង បើកលេងនៅភូមិ/ឃុំ ខាងលើនេះផងទាន។

ព្រោះអសកម្មរបស់លោក អ៊ូច ម៉ៅ អធិការនគរបាល ស្រុកត្រពាំងប្រាសាទ មិនមានវិធាន ការទប់ស្កាត់ ឬមួយ ធ្វើការបង្ក្រាប!តាម គោលនយោបាយ ភូមិ/ឃុំ/ឲ្យមានសុវត្ថិភាព ម្ដងណាឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *