បង្គា២រថយន្តសង្ស័យ មានផ្ទុកសារធាតុចាហ៊ួយ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចចម្រុះ ស្រុកកំពង់ត្រាច ចុះបង្ក្រាបទាំង កណ្តាលអធ្រាត

(ខេត្តកំពត)៖ បង្គារដែលដឹកតាម រថយន្តចំនួន២គ្រឿង សង្ស័យមានចាក់ បញ្ចូលសារធាតុចាហ៊ួយ ត្រូវបានអាជ្ញាធរ ស្រុកកំពង់ត្រាច ដែលមានវត្តមាន លោក ឃឹម សាមី អភិបាលរង ស្រុកកំពង់ត្រាច និងលោក ង៉ែត សាវឿន ប្រធានច្រកទ្វារ ព្រំដែនអន្តរជាតិព្រែកចាក បានដឹកនាំកម្លាំង ចម្រុះចុះឃាត់រថ យន្តត្រួតពិនិត្យ កាលពីវេលាម៉ោង១១ កណ្តាលអធ្រាត ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចខាង កើតស្ពានស្រុកកំពង់ត្រាច ក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមប្រភពគួរទុកចិត្ត បានឱ្យដឹងថា រថយន្តដឹកបង្គាចំនួន ២គ្រឿងដែលត្រូវកម្លាំង ចម្រុះឃាត់នោះ មានដឹកបង្គាចំនួន ៦០០កេះស្នោ និងក្តាមសេះប្រហែល១០កេះ មានទម្ងន់ប្រមាណ១២តោន  ប៉ុន្តែការរកឃើញមាន បង្គាចាក់សារធាតុចាហ៊ួយនោះ ជំនាញមិនទាន់ហ៊ាន អះអាងថា មានប៉ុន្មានកេះ ស្នោនៅឡើយទេ ដោយរង់ចាំសមត្ថកិច្ច ជំនាញមកពិនិត្យបន្ត នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

ប្រភពដដែលបានបញ្ជាក់ដែរថា ជាការពិតណាស់រថយន្ត ដែលដឹកគ្រឿងសមុទ្រ ឆ្លងកាត់ភូមិសាស្ត្រ ស្រុកកំពង់ត្រាច ខេត្តកំពត ពិសេស ក្តាម ឬ បង្គា គឺត្រូវបានចរាចរតាម រថយន្តប្រភេទនេះ រាប់ខែ រាប់ឆ្នាំមកហើយ ប៉ុន្តែសមត្ថកិច្ចជំនាញ ហាក់ពុំសូវបានត្រួតពិនិត្យ ឱ្យបានហ្មត់ចត់នោះឡើយ ហើយករណី ឃើញមានបង្គាក្នុង កេះស្នោមួយចំនួនមាន ចាក់សារធាតុចាហ៊ួយ ដឹកតាមរថយន្តបែបនេះ មហាជនពិត ជាមានការមន្ទិលសង្ស័យ ដោយមតិខ្លះបាន លើកឡើងថា បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ។

ចំពោះបង្គាដែលផ្ទុកដោយ សារធាតុចាហួយដែលដឹក តាមរថយន្តនេះ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គេឃើញវត្តមាន លោកព្រះរាជអាជ្ញារង ខេត្តកំពត ដឹកនាំមន្ត្រីជំនាញ មកត្រួតពិនិត្យ ដោយលទ្ធផលពិនិត្យ ជំនាញកាំកុងត្រូល បានបញ្ជាក់ថា បង្គាក្នុងកេះស្នោ ទាំងអស់នោះសុទ្ធតែមានចាក់បញ្ចូល នូវសារធាតុចាហ៊ួយ ដោយឡែកក្តាមសេះ និងប្រភេទគ្រឿងសមុទ្រផ្សេងទៀត  ពុំបានចាក់បញ្ចូលសារធាតុ ចាហ៊ួយនោះទេ ប៉ុន្តែបើទោះជាយ៉ាង ណាសមត្ថកិច្ចបានចាត់ ទុកគ្រឿងសមុទ្រផ្ទុកក្នុង រថយន្តជាប់បទល្មើសទាំងអស់។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់ បង្គានិងគ្រឿងសមុទ្រ ទាំងអស់(១២តោន) អាជ្ញាធរ និងសមត្ថកិច្ចជំនាញ  បានរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រាច ដើម្បីដុតកម្ទេចចោល នៅព្រឹកស្អែក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ដោយឡែករថយន្តទាំងពីរ គ្រឿងដែលជាប់ពាក់ព័ន្ធ នឹងការដឹកជញ្ជូនបទ ល្មើស ជំនាញនឹង ធ្វើការពិន័យទៅ តាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *