ក្មេងអន្តពាលដាក់ ឈ្មោះក្រុមខ្លួនថា ក្រុមធីម OSH បានធ្វើសកម្មភាព កាប់គ្នានៅតាមភូមិ អស់ល័ក្ខត្រូវកំលាំង អាវុធហត្ថក្រុង ប៉ោយប៉ែត ឃាត់ខ្លួនបាន២នាក់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងអន្តពាលបាន ដាក់ឈ្មោះក្រុមខ្លួនថា ធីម OSH ប្រដាប់ដោយ កាំបិតគ្រប់ដៃ តែងតែចេញធ្វើ សកម្មភាពកាប់គ្នា នៅតាមភូមិ អស់ល័ក្ខត្រូវ កំលាំងអាវុធហត្ថក្រុង ប៉ោយប៉ែត១ក្រុម ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតចុះ បង្ក្រាបក្មេងអន្តពាល បានចំនួន២នាក់នេះ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ការឃាត់ខ្លួនបាន ក្មេងអន្តពាលបានចំនួន ២នាក់នេះយោងតាម ពាក្យបណ្ដឹងរបស់ជន រងគ្រោះ ឈ្មោះ ជាង សុវណ្ណេត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។

តាមពាក្យបណ្តឹងបាន ឲ្យដឹងថាមុនពេលកើត ហេតុនោះក្មេងអន្តពាល ដាក់ឈ្មោះក្រុមខ្លួន ក្រុមធីម OSH មានសមាជិតក្នុង ក្រុមនោះគ្នាប្រហែល ៥០នាក់បានចេញ ធ្វើសកម្មកាប់ទៅលើ ជនរងគ្រោះ ដែលមានគ្នា៤នាក់ បណ្ដាលឲ្យរងរបួស ខ្នងនិងដៃធ្ងន់១នាក់ ដោយសារក្រុមជន រងគ្រោះរត់គេចទាន់  ពេលធ្វើសកម្មភាពរួច ពួកគេបានរត់គេច ខ្លួនបាត់អស់ ។

លោកវររសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបានឲ្យដឹងថា បានប្រាប់អ្នកយកព័ត័មាន ឲ្យដឹងថា ១/ឈ្មោះង៉ែត សុគ្រី ហៅទ្រី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/.ឈ្មោះ ភួង សេងហុង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ព្រមទាំងដកហូត ម៉ូតូ១គ្រឿង និងជំពាមកៅស៊ូ១ដើម ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់នេះដោយទទួល បានបទបញ្ជាពី លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត។

ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមនី តិវិធីហើយនៅរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *