គណៈបញ្ជាការឯកភាព ខេត្តបើកកិច្ចប្រជុំ ត្រួតពិនិត្យស្រាវជ្រាវ អ្នកកាប់ទន្ទ្រាន ដីព្រៃលិចទឹករបស់ រដ្ឋធ្វើកម្មសិទ្ធិនៅតំបន់ ទន្លេសាបនិង ដាំកូនឈើឡើងវិញ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ស្រាវជ្រាវអ្នកកាប់ទន្ទ្រាន ដីព្រៃលិចទឹករបស់ រដ្ឋយកធ្វើកម្មសិទ្ធិ នៅតំបន់ទន្លេសាបនោះ លោកអ៊ុំ រាត្រី បានមានប្រសាសន៍ ថានៅ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ លោកនិងដឹកនាំគណៈ បញ្ជាការឯកភាពខេត្ត បន្ទាយមានជ័យ ក្នុងនោះមាន កលាំងកងរាជ អាវុធហត្ថខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត បន្ទាយមានជ័យ កំលាំងនគរបាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ ទោ សិទ្ធិឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កំលាំងយោធា ប្រធានមន្ទីរ និងកំលាំងពាក់ព័ន្ធ ជាច្រើននាក់ទៀត ចុះ ត្រួតពិនិត្យនិងធ្វើ ស្រាវជ្រាវ អ្នកកាប់ទន្ទ្រាន យកដីព្រៃលិចទឹករបស់ រដ្ឋមកធ្វើកម្មសិទ្ធិនៅ តំបន់ទន្លេសាប តំបន់៣យកមកដាក់ ជាទ្រព្យសម្បត្តិរដ្ឋវិញ និងដាំកូនឈើ ក្នុងនោះ ត្រៀមប្រឡង សញ្ញបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នៅថ្ងៃទី២៧-២៨ ខែធ្នូ ត្រៀមលក្ខណៈ រៀបចំកម្មវិធីសម្ភោធ ផ្លូវជាតិលេខ៥ នៅពេលខាងមុខនេះ ក្រោមអធិបតីភាពរបស់ សម្តេចតេជោហ៊ុន។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តថា ការចុះនោះនិងធ្វើការ ត្រួតពិនិត្យការសាងសង់ បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទី កំណត់ព្រំប្រទល់ដី តំបន់៣ ព្រៃលិចទឹក នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ចំនួន២គោលដៅ ១/នៅចំណុចវាលអន្លក់ ស្ថិតក្នុងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ២/នៅចំណុចអាងលីសំអាង ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកអ៊ុំ រាត្រី បានបញ្ជាក់់ឲ្យដឹងបន្តថា ក្នុងបានធ្វើកំណត់ និង បែងចែក តំបន់ គ្រប់គ្រង និង ការរៀបចំ ផែនការ គ្រប់គ្រងតំបន់ ការពារធម្មជាតិនេះពិត ជាមាន សាសារៈសំខាន់ណាស់ក្នុង គោលបំណង ដើម្បី ផ្តល់ ចំណេះដឹង  ទូលំទូលាយ និង ចែករំលែក បទពិសោធន៍  អំពី វិធីសាស្ត្រ  នៃ ការរៀបចំ កំណត់ បែងចែក តំបន់ គ្រប់គ្រង និង រៀបចំ ផែនការ គ្រប់គ្រង សម្រាប់ ប្រព័ន្ធ តំបន់ការពារធម្មជាតិនិង ផ្សព្វផ្សាយ តាមរយៈ ការបង្កើន សមត្ថភាព  ដ ល់ម ន្ត្រី តំបន់ការពារធម្មជាតិ និង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីឱ្យ យល់ច្បាស់ ពី ដំណើរការ នៃ ការកំណត់ បែងចែក តំបន់ គ្រប់គ្រង និង របៀប នៃ ការរៀបចំ ផែនការ គ្រប់គ្រង តំបន់ការពារធម្មជាតិ និង ចូលរួម គ្រប់គ្រង ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ផងដែរ ។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រឡងសញ្ញបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១នៅថ្ងៃ ទី២៧-២៨ ខែធ្នូខាងមុខនេះ សិស្សានុសិស្ស ដែលមានឈ្មោះ ប្រឡងត្រូវមកប្រឡង ឲ្យបានគ្រប់គ្នា ដូច្នេះបេក្ខជន បេក្ខនារី ប្រឡងត្រូវគោរព ម៉ោងពេល វិន័យប្រឡង ហាមយកសំណៅ ឯកសារចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចពោលគឺ ត្រូវគោរពបទបញ្ជារ បទបញ្ញត្តិដែលក្រសួង បានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះ គឺជាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *