សមត្ថកិច្ចសហការ បង្ក្រាបឧក្រិដ្ឋ ជនគ្រឿងញៀនហើយ បានផ្ទុះអាវុធមួយប្រា វបណ្ដាលឲ្យស្លាប់ជន ជាតិចិនម្នាក់នឹង ឃាត់ខ្លួនម្នាក់រឹបអូស បានគ្រឿនញៀន ១ចំនួនធំ???

(ខេត្តកំពង់ស្ពឺ)៖ កាលពី ថ្ងៃទី១២ខែធ្នូឆ្នាំ ២០២១ នៅវេលាម៉ោង ១ .រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៣ នៅក្នុង ប្រតិបត្តិ ការបង្ក្រាប នេះ ក្រុម ជនល្មើស បាន បាញ់រះ មក កម្លាំង សមត្ថកិច្ច ហើយ បាន ត្រូវ សមត្ថកិច្ច ប្រើ សិទ្ធិ ការពារ ខ្លួន បាញ់ ស្លាប់ ម្នាក់ នៅនឹងកន្លែង ។

ការបង្ក្រាប គ្រឿងញៀន ដ៍ ធំ នេះ គឺ ក្រោម ការដឹកនាំ បញ្ជា ពី ឯកឧត្តម នាយ ឧ ត្ត ម សេនីយ៍ សន្តិ បណ្ឌិត ,(នេ ត សាវឿន )អគ្គស្នងការ នគរបាលជាតិ ។

នឹង អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរ បាល ជាតិ លោក ឧ ត្ត ម សេនីយ៍ ឯក (ឆាយ គឹម ខឿន) បាន មាន ប្រសាសន៍ ប្រាប់សារព័ត៌មានយើងឱ្យដឹងនៅ រសៀល ថ្ងៃទី ១៣ នេះ ថា ការ បង្ក្រាប ករណី គ្រឿងញៀន ទ្រង់ទ្រាយ ធំ នេះ គឺ សមត្ថកិច្ច បាន បង្ក្រាប ចំនួន ៣ គោលដៅ ផ្សេងៗគ្នា.ដោយ គោលដៅ ទី ១. នៅ ចំណុច ផ្លូវបំបែក ស្រែអំបិល តាម បណ្តោយ ផ្លូវ ជាតិ លេខ ៤ ស្ថិត ក្នុងស្រុក កំពង់ សិលា ខេត្តកោះកុង ឃាត់ ខ្លួន ជនសង្ស័យ ១ នាក់ ភេទ ប្រុស ជនជាតិ ចិន ( តៃវ៉ាន់ ) និង ជនសង្ស័យ ១ នាក់ ទៀត ភេទ ប្រុស ជនជាតិ ចិន ( តៃវ៉ាន់ ) បាន បាញ់រះ មក លើ សមត្ថកិច្ច ហើយ បាន ត្រូវ សមត្ថកិច្ច ប្រើ សិទ្ធិ ការពារ ខ្លួន បាញ់ ស្លាប់ ម្នាក់ នៅនឹងកន្លែង ។សមត្ថកិច្ចដកហូត សារធាតុ ញៀន ប្រភេទ ខេ តា មីន ចំនួន ៧៤ បាវ ទម្ងន់ សរុប ១.៤៨០ គីឡូក្រាម រថយន្ត ពីរ គ្រឿង និង អាវុធខ្លី មួយ ដើម ។

គោលដៅ ទី ២. នៅ ចំណុច ផ្ទះ លេខ ៤០R ផ្លូវ R ភូមិ ព្រៃទា ២ សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ សែន ជ័យ រាជធានី ភ្នំពេញ ឃាត់ ខ្លួន មេក្លោង និង បក្ខពួក ចំនួន ៧ នាក់ ( ស្រី ៣ នាក់ ) ដោយ ក្ក្នុងនោះមាន ជនជាតិ ខ្មែរ ចំនួន ២ នាក់ ( ស្រី ) និង ជនជាតិ ចិន ៥ នាក់ ( ស្រី ១ នាក់ ) និង ដកហូត រថយន្ត ២ គ្រឿង និង ម៉ូតូ ៣ គ្រឿង រួមទាំង សម្ភារ មួយចំនួន ។ គោលដៅ ទី ៣. សមត្ថ កិច្ច បាន បន្ត ប្រតិបត្តិការ ស្រាវ ជ្រាវ រក ឃើញ ទីតាំង លួចលាក់ កែច្នៃ សារធាតុ ញៀន ១ កន្លែង ស្ថិត ក្នុងភូមិ ដំបង វេញ ឃុំ សង្កែ សាទ ប ស្រុក ឱ រ៉ា ល់ ខេត្តកំពង់ស្ពឺ ដែល ទីតាំង នោះ បន្លំ ជ្រក ក្រោម ស្លាក រោងចក្រ ផលិត អាលកុល ។ ដោយ ក្នុងនោះ សមត្ថ កិច្ច បាន ឃាត់ ខ្លួន ជនសង្ស័យ ចំនួន ៥ នាក់ ( ជនជាតិខ្មែរ ១ នាក់ , ចិន ៣ នាក់ , ឥណ្ឌា ១ នាក់ ) ។ រក ឃើញ សារធាតុ ញៀន ប្រភេទ ខេ តា មីន ទម្ងន់ ៤,០៣ គីឡូក្រាម និង សារ ធាតុគីមី ផ្សំ ៩ ប្រភេទ សរុប ទម្ងន់ ៨៤.៤៥៤.១៦ គីឡូក្រាម ម៉ាស៊ីន និង ឧបករណ៍ ស្វ័យ ប្រវត្តិ ធំៗ សម្រាប់ ប្រ ព្រឹ ត្ត កម្ម កែច្នៃ សារធាតុ ញៀន ជាច្រើន ប្រភេទ ។

ឯកឧត្តម(ឆាយគឹមខឿន) អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរ បាល ជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងទៀតថា ការ បង្ក្រាប ទាំង ៣ គោលដៅ ខាងលើនេះ ឃាត់ ខ្លួន មេក្លោង ១ នាក់ និង បក្ខពួក ចំនួន ១២ នាក់ សរុប ចំនួន ១៣ នាក់ ក្នុងនោះ មាន ជន ជាតិ ខ្មែរ ចំនួន ៣ នាក់ , ចិន ចំ នួន ៩ នាក់ និង ជនជាតិ ឥណ្ឌា ១ នាក់ ព្រមទាំង អាវុធ ១ ដើម ។ ដកហូត សារធាតុ ញៀ ន ១.៤៨៤.០៣ គីឡូក្រាម រថយន្ត ៤ គ្រឿង ម៉ូតូ ៣ គ្រឿង និង អាវុធខ្លី មួយ ដើម ។

បច្ចុប្បន្ន : ឧក្រិដ្ឋជនគ្រឿងញៀនខាងលើកម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីស្រាវជ្រាវបន្តតាមនីតិវិធីច្បាប់។ដោយ លោកសឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *