លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាល បានដឹកនាំកម្លាំង ផែនការងារប្រឆាំង គ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យមុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង???

(ខេត្តឧត្ដរមានជ័យ)៖ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ (ហួត សុធី )ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាល ស្រុកអន្លង់វែង កាលព្រឹកពីថ្ងៃ ១២ខែឆ្នូឆ្នាំ២០២១ វេលាម៉ោង ១០និង១៥ នាទី បានដឹកនាំកម្លាំងផែនការ ងារប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ចុះប្រតិបត្តិការបង្រ្កាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង នៅត្រង់ចំណុចផ្ទះ ជនសង្ស័យ ស្ថិតនៅភូមិកណ្ដាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ក្នុងខេត្តឧត្ដរមានជ័យ ក្នុងកិច្ចចុះប្រតិបត្តិការនេះកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ មានឈ្មោះ ហេង វុត្ថា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មុខរបរ មិនពិតប្រាកដ ។

វត្ថុតាងដែលសមត្ថកិច្ច ជំនាញឆែកឆេរដក ហូតបានរួមមាន៖ ថ្នាំញៀនមេតាំហ្វេតាមីន ប្រភេទម៉ាទឹកកក ( ICE ) ចំនួន ១៥ កញ្ចប់តូច ទូរសព្ទ ១ គ្រឿង និសម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿង ញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការរដ្ឋាននគរបាលស្រុកកំពុំងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ដោយ លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *