សមត្ថកិច្ចនគរបាល ខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ ម្នាក់អំពីករណីលួច ម៉ូតូប្រជាពលរដ្ឋ.???

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១និង៤០នាទី រំលងអាធ្រាត កម្លាំងជំនាញបាន ឃាត់ជនសង្ស័យ ចំនួន០១នាក់ អំពើលួច លួចម៉ូតូ នៅចំណុចផ្ទះលេខ១៩ ផ្លូវលេខ៣៨៤ ភូមិ៧ សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

ជនសង្ស័យឈ្មោះ ហុង ធារ៉ា ហៅធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិត ប្រាកដមុខ របរ:មិនពិតប្រាកដ (មានសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ ព្រាប ផានិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំ នៅ ផ្ទះលេខ១៩ ផ្លូវលេខ៣៨៤  ភូមិ៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: លក់បន្លែ ។

វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿងម៉ាក HONDA -C125-សេរីឆ្នាំ 2020  ពណ៍ខ្មៅ -ពាក់ស្លាកលេខ តាកែវ 1V-8681 (ជារបស់ជនរងគ្រោះ) និងកាបូបស្ពាយ ចំនួន០១ពណ៌ខ្មៅ ម៉ាកIOM (Un miGRaTion) ក្នុងកាបូបមានខោ – អាវមួយចំនួនជា របស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌ បឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ ការតាមនីតិវីធីច្បាប់ ៕ ដោយ លោក សឿន ហៀរ ឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *