ស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ចេញលិខិតកោះ ហៅមន្ត្រីនគរបាលឈ្មោះ គ្រី រ៉ាឌី ចូលបំភ្លឺ ករណីឆបោករឿង រត់ការចូលបម្រើ ក្របខ័ណ្ឌនគរបាលជាតិ មិនបានសម្រេច

(ភ្នំពេញ)៖ មន្ត្រីនគរបាលម្នាក់ឈ្មោះ គ្រី រ៉ាឌី អាយុ៣៧ឆ្នាំ រស់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចេញលិខិតកោះ ហៅឲ្យចូល បំភ្លឺនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីរងទទួលពាក្យ បណ្តឹងជនរងគ្រោះឈ្មោះ ឈៀង សំរ៉ុង ករណី «ឆបោករឿងរត់ ការឲ្យចូលបម្រើរ ការងារជាកងកម្លាំង មន្ត្រីនគរបាលជាតិ»។

នេះបើតាមលិខិតកោះ ហៅរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News បានចេញផ្សាយនៅ មុននេះបន្តិចនៅ រសៀលថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២១នេះ។

ជនរងគ្រោះឈ្មោះ ឈៀង សំរុង អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្អាត់យំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បានឲ្យដឹងថា គាត់បានដាក់ពាក្យ បណ្តឹងទៅកាន់ស្នងការ ដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយចោទប្រកាន់ឈ្មោះ គ្រី រ៉ាឌី មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១២២អា ផ្លូវលេខ១១បុរីពិភពថ្មីព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាច ជួញដូរបាន ចេញមូលប្បទាន បត្រគ្មានសាច់ប្រាក់»។

ជនរងគ្រោះបានបញ្ជាក់ថា ឈ្មោះ គ្រី រ៉ាឌី បានទទួលប្រាក់ពីខ្លួន ដើម្បីយកទៅរត់ការ ឱ្យចូលបម្រើការងារក្នុង ក្របខ័ណ្ឌកងកម្លាំង នគរបាលជាតិ ប៉ុន្តែបន្ទាប់ពីទទួល បានប្រាក់ពីជនរង គ្រោះហើយ បុគ្គល រូបនេះមិនបាន រត់ការឱ្យខ្លួន បានចូលដូចការ ធានាអះអាងនោះទេ។

ទង្វើនេះបានធ្វើឱ្យខ្លួន បាត់បង់ទំនុកចិត្ត និងព្យាយាមសុំទារ ប្រាក់ត្រឡប់មកវិញ ក្រៅប្រព័ន្ធផ្លូវច្បាប់ជា ច្រើនលើកតែមិនមាន ប្រសិទ្ធភាពដោយបុគ្គល គ្រី រ៉ាឌី នេះបានចេញមូល ប្បទានប័ត្រ (សែកស្អុយ)  ចំនួន២លើកមិនមាន សាច់ប្រាក់ និងព្យាយាមភូត កុហកដោះសារគ្រប់ រូបភាពដោយមិន ព្រមសងប្រាក់ តាមការសន្យានោះឡើយ។

ដោយសារកា ចាញ់បោកនេះ ទើបលោកសម្រេច ចិត្តដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ពាក់ ព័ន្ធនិងការឆបោក របស់បុគ្គលរូបនេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *