ប្រតិបត្តិការចាក់ ថ្នាំវ៉ាក់សាំងកូវីដ.១៩ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ចាប់ពីអាយុ ១៨ឆ្នាំឡើងនៅ មន្ទីរបង្អែកក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ ជាច្រើនថ្ងៃកន្លងមក ហើយប្រតិបត្តិការ ចាក់ថ្នាំវ៉ាក់សាំង កូវីដ.១៩ ជូនប្រជាពលរដ្ឋនិងមន្ត្រីរាជការ ចាប់ពីអាយុ ១៨ឆ្នាំ ឡើងនៅមន្ទីរបង្អែក ក្រុងសិរីសោភ័ណ ស្ថិតនៅក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវេជ្ជបណ្ឌិត អ៊ៀវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែក ក្រុងសេរីសោភ័ណ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ជាច្រើនថ្ងៃមកហើយ ក្រុមគ្រូពេទ្យក្នុង មន្ទីរពេទ្យបង្អែកក្រុង សេរីសោភ័ណបាន ចាប់ផ្តើមប្រតិបត្តិការ ចាក់វ៉ាក់សាំងកូវីដ.១៩ ជូនប្រជាពលរដ្ឋនិង មន្ត្រីរាជការ ចាប់ពីអាយុ ១៨ឆ្នាំ ឡើង នៅមន្ទីរបង្អែកក្រុង សិរីសោភ័ណ ចាក់វ៉ាក់សាំង កូវីដ-១៩លើ (Astrazeneca) ដូសជំរុញលើកទី៣ ហើយការចាក់វ៉ាក់សាំង កូវីដ-១៩ (Astrazeneca) ដូសជំរុញលើកទី៣ មិនទៀងអស់ថ្នាំឈប់តែម្តង។

លោកវេជ្ជបណ្ឌិតអ៊ៀវ តារាវុធបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា នៅថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ ២០២១នេះរដ្ឋាភិបាលបានផ្តល់ វ៉ាក់សាំងជាង១.០០០ដូសមកឲ្យមន្ទីរ ពេទ្យអង្អែកទើបក្រុម គ្រូពេទ្យចាប់ផ្តើម ចាក់បន្ត ដំណើរការ ចាក់វ៉ាក់សាំងដូស ជំរុញនេះធានាថាការ ចាក់ថ្នាំនេះបានប្រព្រឹត្ត ដោយត្រឹមត្រូវតាម វិធានរបស់ក្រសួង សុខាភិបាល និងបានតាមផែន ការបានកំណត់។

វ៉ាក់សាំងកូវីដ.១៩ Astrazenecaជាវ៉ាក់សាំងចាក់ ឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការចាប់ពីអាយុ ១៨ឆ្នាំឡើងសម្រាប់ ទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ.១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គល មិនឱ្យឈឺធ្ងន់នៅ ពេលឆ្លងជំងឺកូវីដ.១៩ និងកាត់បន្ថយការព្យា បាលនៅមន្ទីរពេទ្យ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី បានប្រឹងប្រែង រកវ៉ាក់សាំងទាំងអស់ នេះដើម្បីចាក់ជូន ប្រជាពលរដ្ឋរស់ ក្នុងប្រទេសកម្ពុជា ឲ្យបានគ្រប់គ្នា ចាក់តាំងពីដូសទី១ ដល់ដូសជំរុញ ទី៣ហើយនៅក្នុង ឆ្នាំ២០២១នេះ។

វ៉ាក់សាំងទាំងអស់ នេះលក់នៅទីផ្សារ មានតំលៃខ្ពស់ណាស់ ត្រូវការចាំបាច់ណា ស់ចំពោះមនុស្ស ជាតិលើពិភពលោក។ តែពលរដ្ឋកម្ពុជា វិញមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយលោកបានស្វះ ស្វែងរកវ៉ាក់សាំងមក ចាក់ជូនប្រជាពល រដ្ឋឲ្យបានគ្រប់គ្នា។ មានវ៉ាក់សាំង គឺយើងមានកងការ ពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩»។

ក្នុងនោះប្រជាពលរដ្ឋ ដែលបានទៅ ចាក់វ៉ាក់សាំងម្នាក់ៗ សុទ្ធតែត្រេកអរ ចំពោះការចាក់វ៉ាក់សាំង និងអរគុណ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្តល់អា ទិភាពជូនពួកគាត់។

ក្នុងនោះលោកបានធ្វើការ ផ្តាំផ្ញើរប្រជាពលរដ្ឋ ទាំងអស់ ដែលបានចាក់វ៉ាក់ សាំងហើយ មិនត្រូវទម្លាក់ ចោលវិធានការ នានារបស់ក្រសួង សុខាភិបាលក្នុងការ ការពារជំងឺកូវីដ១៩នោះ ឡើយជាពិសេសត្រូវ គោរពអនុវត្ត តាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាត ចាប់ពី១.៥ម៉ែត្រ ឡើងទៅ)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *