ជនសង្ស័យ៦នាក់ចេញធ្វើ សកម្មភាពលួចជា ក្រុមនៅក្រុងប៉ោយប៉ែត លួចបានម៉ូតូបាន៥គ្រឿង ត្រូវបានលោក អធិការ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានហើយ!!

(ខេត្តបន្ទាយមានជ័យ)៖ ចោរ១សំបុកជាជន សង្ស័យមានគ្នាចំនួន៦នាក់ បានចេញធ្វើសកម្មភាព លួចជាក្រុមនៅ ក្រុងប៉ោយប៉ែតលួច បានម៉ូតូបាន៥គ្រឿង ត្រូវបានលោក អធិការ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន នៅរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

តាមការអះអាងរបស់ លោកវរសេនីយ៍ ឯក សៅ សា រឿន អធិការ ក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនសង្ស័យ១មាន ១/ឈ្មោះ រឿន ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិបាលិ លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នករកទីផ្សារ ដែលចោរលួចបាន យកលក់ឲ្យ ឈ្មោះ ម៉ៅ មករា ២ /ឈ្មោះ ម៉ៅ មករា ហៅអារាមីន ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅ ភូមិសាមគ្គីមានជ័យ  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាជនដៃដល់ កាច់សោកម៉ូតូសកម្ម៣/ឈ្មោះ តឿន ពាង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅ ភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាបក្សពួកជាមួយ ម៉ៅ មករា ៤/ ឈ្មោះ កាន រ៉ង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាបក្សពួករបស់ ម៉ៅ មករា ៥/ឈ្មោះ ហេង ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំមាន ទីលំនៅ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកទទួលទិញ ម៉ូតូដែលលួចបាន ៦/ ឈ្មោះ វឿ សូវៀត ភេទប្រុស អាយុ២៦ឆ្នាំ មានទីនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាជាងជួសជុ លម៉ូតូនឹងកែឆ្នៃ ។

លោកវរសេនីយ៍ ឯក សៅ សា រឿនបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាជន សង្ស័យទាំង៦នាក់នេះ អនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ បានដឹកនាំជំនាញ ព្រហ្មទណ្ឌ និងជំនាញក្រុងប៉ោយប៉ែត ដឹកនាំរបស់ លោកវរសេនីយ៍ ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ ខ្លួនជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យ បាន៦នាក់ និងម៉ូតូដកហូត ម៉ូតូបាន ៥គ្រឿង។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យ ទាំង៦នាក់នេះបានកម្លាំង ជំនាញ ក្រុងប៉ោយប៉ែតបាន ទទួលបណ្តឹងពីឈ្មោះ គឹម ណាវី ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាខ្លួនបាន បាត់ ម៉ូតូមួយគ្រឿង ម៉ាកស៊ូម័រអិចព៍ណស ក្រហមស្លាក លេខបន្ទាយមានជ័យ 1T៨៤៥៥ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមជាមួយបណ្តឹង របស់ សំ សុជា ភេទប្រុសអាយុ២៧ ឆ្នាំបាត់ម៉ូតូហុង ដាទ្រីមព័ណខ្មៅ ស្លាកលេខបន្ទាយមានជ័យ ១N១៨៨៤ កាលពីថ្ងៃទី៣០ ខែ១១ឆ្នាំ ២០២១ បណ្តឹងរបស់ឈ្មោះ ហាក់ ឆ័ងហ៊ុយ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ បាត់ម៉ូតូម៉ាកវេវពណ៌ខ្មៅ បិតស្កុតព៍ណទឹកបិច ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តថាចំពោះ ម៉ូតូដែលបានដាក់ បណ្តឹងចំនួន៣គ្រឿង ខាងលើសមត្ថកិច្ច បានស្រាវជ្រាវដក ហូតបាននៅបឹងព្រីង ថ្មគោល១គ្រឿង ម៉ាកវេវពណ៌ខ្មៅ បិតស្កុតព៍ណទឹកបិច និងនៅឃុំភ្នំធំ ម៉ូតូ២គ្រឿងម៉ាក ស៊ូម័រពណ៌ស និងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ហើយប្រគល់ជូន ទៅម្ចាស់វិញ ចំណែក២គ្រឿងទៀត កំពុងស្វែងរកម្ចាស់។

ចំពោះជនសង្ស័យទាំ ៦នាក់ឃាត់ខ្លួន អនុវត្តតាមនិតិវិធីផ្លូវច្បាប់ ។ ក្នុងនោះលោកវរសេនីយ៍ ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត ស្នើរសុំដល់បង ប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ ថែរក្សាវត្ថុមានតម្លៃ ជាពិសេស ម្ចាស់ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល សូមមេត្តា ដាក់កាំមេរ៉ា សុវត្ថិភាព ងាយស្រួលពេលមាន បញ្ហា សមត្ថកិច្ច ងាយកំណត់មុខសញ្ញា ជនសង្ស័យ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *