លោកជាសុផារ៉ា ជម្រុញឲ្យលើកប៉ាណូ បោះបង្គោល ដាំឈើឬស្សីឡើង វិញលើដីព្រៃលិច ទឹកតំបន់៣  បឹងទន្លេសាប ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំនៅ ក្នុងសាលប្រជុំសាលាខេត្ត ល្ងាច ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ លោកសុផារ៉ា រដ្ឋមន្ត្រូីក្រសួងរៀបចំដែនដី នគរោបនីយកម្មសំណង់ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចជំនាញពាក់ព័ន្ធ បានឯកភាពគ្នាលើការ ជម្រុញឲ្យលើកប៉ាណូ បោះបង្គោល ដាំឈើឬឬស្សី ឡើងវិញលើដី ព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ដែលគេរំលោភយក ហើយត្រូវរឹបអូស យកមកវិញនិងធ្វើការ អភិរក្សបាននៅភូមិ សាស្ត្រខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះ មានការចូល រួមមានលោកវ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងកងខរភូមិន្ធ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេសនិងមាន អ្នកអមដំណើរជា ច្រើននាក់ទៀត។

លោកសុផារ៉ាបានមាន ប្រសាសន៍បន្តទៀតថាក្នុ ងការចុះបំពេញបេសកម្ម នៅខេត្តបន្ទាយមានជ័យ នេះក្នុងបំណងបន្តអនុវត្ត នូវបទបញ្ជាររបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៨  ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង៥ ជាប់តំបន់ទំនាបព្រៃលិច ទឹកនិងបឹងទន្លេ សាបទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ ព្រៃលិចទឹក និងវាទទីយកដីនៅ តាមបឹងទន្លេសាប។

ក្នុងនោះ លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រិត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហាឆ្នាំ២០១១ ស្តីពីការកំណត់ ដែនព្រៃលិចទឹកក្នុង តំបន់៣បឹងទន្លេសាប មានចំនួន៦៤៧ .៤០៦ហិចតា ស្ថិតនៅក្នុងខេត្ត ទាំង៦ជុំវិញបឹងទន្លេសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាបនិងកំពង់ធំ ) ។

ក្នុងនោះនៅភូមិ សាស្ត្រខេត្តបន្ទាយ មានជ័យ មានទំហំ១២.២៩៧ ហិចតានិងមាន៤៨ ចំណុចនិយាមការ ស្ថិតនៅក្នុងឃុំប្រាសាទ និងភ្នំលៀបស្រុក ព្រះនេត្រព្រះនិងឃុំសំ បួរស្រុកមង្គលបូរី ។

លោកអៀរាត្រីបាន មានប្រសាសន៍ ឲ្យដឹងបន្តថា នៅឆ្នាំ២០២១០ -២០១១ ត្រូវបានបោះបង្គោលកំ ណត់ព្រំដីតំបន់ ថ្នាក់ជាតិបាន១១ បង្គោលនិងថ្នាក់ខេត្ត បាន១៥បង្គោល ។

ការស្រាវជ្រាវបឋម របស់មន្ទីរកសិកម្មខេត្ត រកឃើញការទន្ទ្រាន ចាស់លើដីព្រៃលិចទឹក តំបន់៣ ចំនួន១១ទីតាំង ស្មើទំហំ៥.៣៥០ហិចតា ។គឺនៅឃុំប្រាសាទ ៣ទីតាំងស្មើ៦៥០ហិចតា ។នៅឃុំភ្នំលៀប ៨ទីតាំង ស្មើ៤.៧០០ហិចតា ។

ក្រោយបទបញ្ជា សម្តេចតេជោ ក្រុមចម្រុះខេត្តបានចុះពិនិត្យ ហើយរបាយការណ៍ របស់កងរាជអាវុធហត្ថខេត្ត បានរកឃើញនៅ ចំណុច៣ខាងលើ ថាមានការរំលោភ ចូលអាស្រ័យផលពីពលរដ្ឋ ចំនួន ៤៣៩នាក់ (ពលរដ្ឋក្នុងមូល ដ្ឋាន៤១៩នាក់) អស់ផ្ទៃដីប្រមាណ ៧.៨៣៤,២៤ហិចតា ។

ក្នុងនោះរដ្ឋបាល ខេត្តបានបង្កើត ក្រុមការងារចម្រុះ ពិនិត្យនិងស្រាវជ្រាវ ការទន្ទ្រានដីព្រៃលិច ទឹកនោះ៤ក្រុម ជំនួយការ។ បានចេញលិខិត សជ ណ ស្តីពីការចុះទប់ស្កាត់ និងបង្ក្រាប ការរុករានទន្ទ្រាន កាន់កាប់អាស្រ័យ ផលនៅភូមិសាស្ត្រ ទាំង៣ឃុំនៃ២ស្រុក។

ក្រុមការងារចម្រុះ ដឹកនាំដោយលោកអ៊ុំ រាត្រី និងលោកលាង មុន្នីរឹទ្ធ រដ្ឋលេខាធីការ ក្រសួងរៀបចំដែនដី បា ចុះពិនិត្យទូតាំងជាក់ស្តែង ។ ក្រុមការងារបច្ចេកទេស បានស្វែងរកនិងផ្ទៀងផ្ទាត់ បង្គោលតំបន់៣ ភូមិសាស្ត្រ ខេត្តចំនួន២៦បង្គោល គឺត្រឹមត្រូវតាមនិយាម ការក្នុងអនុក្រឹត្យលេខ ១៩៧អនក្រ.បកចុះថ្ងៃ ទី២៩ខែសីហាឆ្នាំ២០១១ ។

ក្នុងនោះ បង្គោលខ្លះរក្សាទ្រង់ទ្រាយដើម ខ្លះដួល ទ្រេត រលំ ខ្លះខុសទីតាំង ខ្លះបាត់និងខ្លះចូលមិនដល់ ។ខេត្តក៏លើកឡើងពី ទិសដៅបន្ត ការស្នើសុំគោលការណ៍ ណែនាំអនុវត្តបន្ត ចំនួន៨ចំណុច ។

ឆ្លងកាត់ការពិភាក្សា ពិគ្រោះយោបល់ អំពីវឌ្ឍនភាពការងារ ក្នុងការពិនិត្យ ស្រាវជ្រាវ និងវិធានការចំពោះមុខ ដែលត្រូវអនុវត្តឱ្យ មានប្រសិទ្ធភាព និងតម្លាភាពនោះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានដាក់ ចេញផែនការ និងវិធានការ ចំនួន៧ចំណុច ដូចខាងក្រោម

១/ជូនរដ្ឋបាលខេត្ត បន្ទាយមានជ័យ ចេញលិខិតណែនាំ ដល់អាជ្ញាធរស្រុក ឃុំ បញ្ចប់ការពិនិត្យ បញ្ជាក់ លើលិខិត សុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិ កាន់កាប់ដី ក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិត ដែលបានចេញ រួចពីពេលមុន។

២/ ជូនរដ្ឋបាលខេត្ត បន្ទាយមានជ័យ  ចាត់វិធានការបញ្ឈប់ការ ចូលទន្ទ្រានដី ដែនព្រៃលិចទឹក បន្តទៀត ធ្វើអត្តសញ្ញាណអ្នក ដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការ តាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញា ទៅតុលាការ។៣/ ទន្ទឹមនឹងវិ ធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំ ដើមឈើឡើងវិញ លើផ្ទៃដីដែលបាន ទន្ទ្រាន។

៤/កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចាត់កម្លាំងចុះ ល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការ ទន្ទ្រាន ដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។ ៥/ ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំ បង្គោលព្រំដែន ព្រៃលិចទឹក ដែលខ្វះ និងដែលបានដួលរលំ និងដាក់ពាក្យសុំ ចុះបញ្ជីដីរដ្ឋ នូវដីព្រៃលិច ទឹកតំបន់ទន្លេសាប។

៦/ចំពោះប្រជាពលរដ្ឋ ដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃ លិចទឹកជូនរដ្ឋវិញ។ ៧ការដាំដើមឈើឡើងវិញ ផ្តល់អាទិភាពលើការដាំដើមឫស្សី។

គួរបញ្ជាក់ផងដែរថា នៅមុនឱកាស ដឹកនាំកិច្ចប្រជុំ ប្រតិភូដែលដឹក នាំដោយ លោកឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា ក៏បានដឹកនាំ ក្រុមការងារចុះពិនិត្យ ទីតាំងដីដែលត្រូវ បានទន្ទ្រាន ក្នុងដែនព្រៃលិចទឹក តំបន់បឹងទន្លេសាប (តំបន់៣) ចំណចំណុចឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះនៃ ខេត្តបន្ទាយមានជ័យរួច ហើយ ដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *