លោកជំទាវ ពុំ ចន្ទីនី ប្រគល់ ជែលលាងសម្អាតដៃ របស់សាខាកាក បាទក្រហមកម្ពុជា ជូនសាខាខេត្ត និងតាមមន្ទីរ ពេទ្យបង្អែក៩ក្រុង ស្រុក និងវិទ្យាល័យ៣០សាលា

(ខេត្តបន្ទាយមានជ័យ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាក បាទក្រហមកម្ពុជាបាន ធ្វើពិធីប្រគល់ ជែលលាងសម្អាតដៃ របស់សាខាកាក បាទក្រហមកម្ពុជា ជូនដល់សាខា កាកបាទក្រហមកម្ពុជា ខេត្ត និងតាមមន្ទីរ ពេទ្យបង្អែកទាំង៩ក្រុង ស្រុក នៅព្រឹក ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១នៅ សាខាកាកបាទ ក្រហមកម្ពុជាខេត្ត ស្ថិត ក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តនិង ជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា និងមន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់ទៀត។

លោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានញ្ជាក់ឲ្យដឹង បន្តទៀតថា សម្ភារៈដែលប្រគល់ ដល់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងតាមមន្ទីរពេទ្យ បង្អែកទាំង៩ក្រុង ស្រុករួមមាន ជែលឬសា ប៊ូលាងដៃចំនួន ៧៤០កេសស្មើ ១១.៨៤០ដប ក្នុងនោះនឹងធ្វើការ បែងចែកទៅឲ្យ មន្ទីរពេទ្យបង្អែក ទទួលបានចំនួន៥០កេស ស្មើនិង៨០០ ដបជែលលាងដៃដែល នៅសល់ពីសាខានិង បន្តចែក ជូនអនុសាខាកាកបាទ ក្រហមទាំង៩ក្រុង ស្រុក និងវិទ្យាល័យចំនួន ៣០សាលា នៅក្នុងខេត្តទៀតផងដែរ ។

ក្នុងនោះលោកអ៊ុំ រាត្រី បានមានប្រសាសន៍ថា ការបង្កើតកាកបាត ក្រហមកម្ពុជានេះ ឡើងវាមានសារៈ សំខាន់ណាស់ក្នុង វិស័យមនុស្សធម៌ ដែលដឹកនាំដោយ លោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន សំរាប់ឆ្លើយតប សង្គ្រោះបន្ទាន់ដល់ គ្រប់គ្រួសាររងគ្រោះ ដោយគ្រោះមហន្ត រាយផ្យេងៗដូច ជាជួយដល់ ប្រជាពលរដ្ឋ មានការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាកនៃគ្រោះ មហត្តរាយជាដើម។

ក្នុងនោះ លោកជំទាវ ពុំ ចន្ទីនី បានផ្តាំធ្វើការផ្ញើរដល់ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងតាមមន្ទីរ ពេទ្យបង្អែកទាំង៩ក្រុង និងវិទ្យាល័យទាំង ៣០សាលាពេល ទទួលបាន ជែល ម៉ាស់  និងសាប៊ូលាងដៃ ហើយ ត្រូវពាក់ម៉ាស់  និងសម្អាតដៃជាមួយ ជែលសាប៊ូឲ្យ ឲ្យបានញឹកញាប់ដើម្បី ការពារអំពីជម្ងឺដ៏កាច សាហាវ គឺជម្ងឺកូ វីដ.១៩ ដែលកំពុងរីករាល ដាលពេញពិភពលោក ពិសេសប្រទេស កម្ពុជានេះតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *