ពលករថៃឆ្លងដែន ខុសច្បាប់ចំនួន១៤៣ នាក់មកធ្វើការនៅ ក្រុងប៉ោយប៉ែត បានត្រូវកំលាំង អាជ្ញាធរខ្មែរបញ្ជូន មាតុភូមិនិវត្តន៍ តាមច្រកព្រំដែន ប៉ោយប៉ែត ខ្លងលឹក

(ខេត្តបន្ទាយមានជ័យ)៖ ពលករថៃបានលួច មកធ្វើការនៅក្រុង ប៉ោយប៉ែតជាជន អន្តោប្រវេសន៍ ខុសច្បាប់ត្រូវកំលាំង អាជ្ញាធរខ្មែរ និង សមត្ថកិច្ច ខ្មែរ ឃាត់ខ្លួនបានចំនួន ១៤៣នាក់/ ក្នុងនោះមានស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ច ខ្មែរចាប់បញ្ជូនត្រឡប់ ទៅមាតុភូមិនិវត្តន៍វិញ កាលពីសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។

ពិធីប្រគល់ប្រគល់ ពលករថៃឲ្យត្រឡប់ ទៅប្រទេសវិញរវាង ភាគីកម្ពុជា-ថៃបានធ្វើឡើង នៅលើស្ពានមិត្តភាព កម្ពុជា -ថៃ នាច្រកព្រំដែន អន្តរជាតិអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក ក្រោមការដឹកនាំ របស់លោកឧត្តម សេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ ចំណុះផែនការងារ អន្តោប្រវេសន៍ និងកម្លាំងអធិការ ដ្ឋាននគរបាលក្រុង ប៉ោយប៉ែតជាច្រើននាក់ ។

ចំណែកខាងភាគីថៃដឹក នាំប្រតិភូមកទទួលលោក ឧត្តមសេនីយ៍ទោ សុរិ ឆេត ហាក់ផាន (SORICHHET HAKPHAN) ជំនួយការអគ្គស្នងការ នគរបាលជាតិថៃ និងតំណាងស្ថានទូត ស្ថានកុងស៊ុល មន្ត្រីក្រសួងការងារ និង ក្រុមការងារទំនាក់ ទំនងព្រំដែនថៃ-កម្ពុជា ។

ពាក់ពន្ធ័ករណី ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួល ការងារផែនអន្តោ ប្រវេសន៍នៃស្នងការ ដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បាននិយាយថាជន អន្តោប្រវេសន៍ជាពលករ ថែទាំង ១៤៣ នាក់នេះត្រូវបាន ចាប់បញ្ជូនទៅប្រទេស កំណើតវិញហើយ ។

ពួកគេពាក់ព័ន្ធករណី លួចឆ្លងដែនចូល កម្ពុជាតាមរយ:មេខ្យល់ ហើយមកស្នាក់ នៅក្រុងប៉ោយប៉ែត ធ្វើការខុស ច្បាប់ផងដែរ ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅលើស្ពានមិត្ត ភាពកម្ពុជា ថៃនៃច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត -ខ្លងលឹក ក៏បានប្រគល់ជន អន្តោប្រវេសន៍ ខុស ច្បាប់ ជនជាតិ ថៃ ចំនួន ៦៦នាក់/ក្នុងនាម ស្រី២៤នាក់ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *