បុរសម្នាក់បានស្លាប់ បាត់បង់ជីវិត ខណៈពេលជិះម៉ូតូ នៅលើដងផ្លូវបុក គោរត់ឆ្លងផ្លូវ

(ខេត្តកែប)៖ បុរសម្នាក់បាន ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅ សង្គ្រោះនៅឯមន្ទីរពេទ្យ ដោយករណី នេះបានកើតឡើង ខណៈពេលមាន សត្វគោមួយក្បាល រត់ផ្អើលឆ្លងផ្លូវ ទើបធ្វើឱ្យជន រងគ្រោះគេចមិនទាន់ ម៉ូតូក៏ទាក់នឹងខ្សែ ចំណងគោបណ្តាល ឱ្យដួលម៉ូតូ ហើយជនរងគ្រោះត្រូ វគោផ្អើលរត់ជាន់ បន្ថែមទៀតទើបរបួស កាន់តែធ្ងន់ធ្ងររហូត ដល់ស្លាប់បាត់បង់ ជីវិតបែបនេះ។

ហេតុការណ៍ដ៏កម្រ នឹងកើតនេះបាន កើតឡើងនៅវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប លើកំណាត់ផ្លូវ ជាតិលេខ៣៣។

ជនរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះ ឡុង សុខ ភេទប្រុស អាយុ៤២ឆ្នាំ មុនរបរជាងសំណង់ មានទីលំនៅភូមិអង្គ្រង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ជុំវិញករណីគ្រោះ ថ្នាក់នេះដែរ សាក្សីដែលបានឃើញ ហេតុការណ៍ខាង លើបាននិយាយថា មុនពេលជួបគ្រោះថ្នាក់ គេឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងម៉ាក C125 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើត ហេតុក៏មានគោមួយ ក្បាលដែលម្ចាស់ចង ក្បែរផ្លូវជាតិលេខ៣៣ លុះពេលឃើញ ម៉ូតូជនរងគ្រោះមកដល់ ស្រាប់តែគោនោះផ្អើល រត់ឡើងលើផ្លូវ គាប់ជួនម៉ូតូ បុរសរងគ្រោះមកដល់ក៏ ប្រទាក់នឹងខ្សែចំណងគោ ហើយដួលម៉ូតូប្រាវ ធ្វើឱ្យគោកាន់តែផ្អើល ពេលនោះសត្វគោបានរត់ ជាន់ជនរងគ្រោះបន្ថែម បណ្តាលឱ្យរងរបួស កាន់តែរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ ញាតិដឹកទៅសង្គ្រោះ ប៉ុន្តែដោយសារស្ថាន ភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់ នៅឯមន្ទីរពេទ្យ។

បច្ចុប្បន្ន សពបុរសរងគ្រោះ ត្រូវក្រុមគ្រួសារដឹកមក តម្កល់នៅឯលំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី។

ចំពោះករណីគ្រោះថ្នាក់ ផ្តើមដោយសារសត្វ ស្រុកមានចំណង ដូចខាងលើ មជ្ឈដ្ឋានទូទៅបាន លើកឡើងថា បើម្ចាស់សត្វគោយក ទៅចងក្បែរដងផ្លូវជាត់ ដោយមានចំណង វែងហួសប្រមានហើយ បង្កគ្រោះថ្នាក់បែបនេះ តើម្ចាស់សត្វមាន ការទទួលខុស ត្រូវដែរឬទេ? ហើយមានច្បាប់ វែកញែករកខុសរក ត្រូវជូនដល់ជនរង គ្រោះដែរឬទេ?៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *