ទ័ពជំនាន់ក្រោយត្រូវ រក្សាការពារតម្លៃ នៃការលះបង់របស់ យោធិនរៀមច្បង និងប្រែក្លាយអង្គភាព ទ័ពជាមជ្ឍមណ្ឌល ផលិតធនធានមនុស្ស

(ខេត្តកំពត)៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក បានលើកឡើងថា ទម្រាំពង្រឹង និងផ្លាស់ ប្តូរផ្នត់គំនិតទ័ព បានមកដល់ បច្ចុប្បន្ននេះ យោធិនរៀមច្បង បានលះបង់ និងបង្ហូរឈាម ស្រស់សាច់ស្រស់ ច្រើនណាស់។ ដូច្នេះទ័ពជំនាន់ក្រោយត្រូវ រក្សាការពារតម្លៃ នៃការលះបង់របស់ យោធិនរៀមច្បង ពិសេសការពារសន្តិភាព និងរួមគ្នាប្រែក្លាយ អង្គភាពទ័ពឲ្យទៅជា មជ្ឍមណ្ឌលផលិត ធនធានមនុស្សដ៏ មានសមត្ថភាព និងប្រសិទ្ធភាពខ្ពស់។

ថ្លែងនៅក្នុងពិធី ប្រកាសបង្កើតផ្នែក សិករងក្រុងបូកគោ តែងតាំងផ្លាស់ប្តូរ មុខដំណែង បំពាក់ឋានរស័ក្តិ  និងបញ្ចូលក្របខ័ណ្ឌ ពលទាហ៊ាន នៅតំបន់ប្រតិបត្តិ ការសិករងខេត្តកំពត នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព ជើងគោក បានមានប្រសាសន៍ថា កងទ័ពត្រូវរក្សា ស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឲ្យបាន ម៉ឺនម៉ាត់នូវរដ្ឋធមនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ល័ក្ខន្តិកទូទៅ បទវិន័យទូទៅនៃ កងយុទ្ធពល ខេមរភូមិន្ទ លិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធផ្សេងៗ និងរាល់បទបញ្ជា របស់រាជរដ្ឋាភិបាល  ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន កងទ័ពជើងគោក។

ឯកឧត្តម បានបញ្ជាក់ផងដែរថា កងទ័ពត្រូវយកចិត្ត ទុកដាក់ជាប់ជាប្រចាំ លើការអប់រំចិត្តសាស្ត្រ និងស្វែងយល់ អំពីសភាពការថ្មីៗ ដើម្បីលើកកម្ពស់ មនសិកាស្នេហាជាតិ  សំដៅធានាប្រសិទ្ធ ភាពក្នុងការអនុវត្តតួនាទី ភារកិច្ចថ្មីរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ អធិបតេយ្យភាព និងបរណភាពទឹកដី ពិសេសសន្តិភាព ដែលសម្តេចតេជោហ៊ុន សែន បានលះបង់គ្រប់បែប យ៉ាងដើម្បីយក មកជូនជាតិមាតុភូមិ ហើយក្នុងប្រត្តិសាស្ត្រ របស់កម្ពុជា៥០០ឆ្នាំ មុនមិនធ្លាប់មានសុខ សន្តិភាពពេលផ្ទៃ ប្រទេសដូច្នេះទេ។

ឯកឧត្តមហ៊ុន ម៉ាណែតបានស្នើ ដល់កងទ័ពជំនាន់ក្រោយ ត្រូវធ្វើយ៉ាងណា ថែរក្សការពារ និងពង្រឹង គុណតម្លៃនៃការលះ បង់របស់យោធិន រៀមច្បងយើងឲ្យបាន ពិសេសអរគុណសន្តិភាព ស្រឡាញ់សន្តិភាព គាំទ្រ និងរក្សាការពារសន្តិភាព ឲ្យស្ថិតស្ថេរគង់វង្ស ដើម្បីបន្តដំណើរការ អភិវឌ្ឍន៍ប្រទេសជាតិ យើងទៅមុខទៀត។

ពិសេសកងទ័ពត្រូវ ខិតខំបង្កើតចំណេះ ជំនាញ គុណធម៌ គោរពវិន័យ គោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ និងមហាជនទូទៅ ដោយស្មោះស្រ័គ្រ ពោល គឺប្រែក្លាយអង្គភាពទ័ព ឲ្យទៅជាមជ្ឍមណ្ឌល ផលិតធនធាន មនុស្សដែលមាន សមត្ថភាព និងមានប្រសិទ្ធភាពខ្ពស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *