អគ្គីភ័យឆាបឆេះ ហាងលក់ម៉ូតូក្នុង ក្រុងកំពតបណ្តាល ឱ្យខូចខាតម៉ូតូ៥៧គ្រឿង និងរថយន្ត២គ្រឿង

(ខេត្តកំពត)៖ រថយន្ត និងម៉ូតូរាប់សិបគ្រឿង បានរងការខូចខាត ដោយសារអគ្គីភ័យ ឆាបឆេះហាងលក់ម៉ូតូ មួយកន្លែងស្ថិតក្នុង ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។ ហេតុការណ៍នេះបាន កើតឡើងនាព្រឹក ព្រលឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដែលការសន្និដ្ឋាន បឋមបណ្តាលមក ពីទុស្សេខ្សែភ្លើង។

ឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី៩ ខែធ្នូមានករណីអគ្គី ភ័យមួយបានកើត ឡើងនៅហាងលក់ ម៉ូតូឈ្មោះ “ហុងដាលីប៉េង” ស្ថិតក្នុងភូមិកំពង់ បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

លោកបានបន្តថា ភ្លើងបានរលត់ទៅវិញ នៅម៉ោងជិត៨ព្រឹក បន្ទាប់ពីលោកបានដឹក នាំកម្លាំងរបស់ស្នង ការដ្ឋាននគរបាល ខេត្តចុះអន្តរាគមន៍ជា មួយរថយន្តពន្លត់អគ្គីភ័យ ៣គ្រឿងប្រើទឹកអស់៦ស៊ីទែន។

លោកស្នង ការបានបញ្ជាក់ថា ជាការសន្និដ្ឋាន ជំហានដំបូង ករណីនេះបណ្តាល មកពីទុស្សេចរន្តអគ្គិសនី។ ហើយទោះមិនមាន សមាជិកគ្រួសារ ណាម្នាក់គ្រោះថ្នាក់ ធ្ងន់ធ្ងរក៏ពិតមែន តែហេតុការណ៍នេះ បានបណ្តាលឱ្យខូច ខាតម៉ូតូកំពុងដាក់ តាំងលក់ចំនួន៥៧គ្រឿង រថយន្តលុចស៊ីស៥៧០ ពណ៌ស មួយគ្រឿង និងរថយន្តម៉ាក ហុងដាស៊ី.អ.វី(CRV) ផលិតឆ្នាំ២០១៨ មួយគ្រឿង។

យ៉ាងណាក៏ដោយ ក្រោយពីភ្លើងរលត់ភ្លាមៗ សមត្ថកិច្ចមិនទាន់ ទទួលបានរបាយ ការណ៍ស្តីពីទំហំ ថវិកានៃការខាត បង់នៅឡើយទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *