ប្រកបរបរនេសាទ មិនសូវកាក់កប បែកគំនិតជួញដូរ គ្រឿងញៀន ត្រូវសមត្ថកិច្ច ខេត្តកែប ចាប់វាយខ្នោះ

(ខេត្តកែប)៖ បុរសពីរនាក់ដែល គេស្គាល់ជាអ្នកនេសាទ ក្នុងសមុទ្រ ត្រូវសមត្ថកិច្ចផ្នែក គ្រឿងញៀន ចាប់ឃាត់ខ្លួន ដោយសារជាប់ពាក់ព័ន្ធ នឹងករណីជួួញដូរ គ្រឿងញៀនខុសច្បាប់ ដោយការបង្ក្រាបនេះ សមត្ថកិច្ចក៏បានដក ហូតនូវវត្ថុតាង គ្រឿងញៀនមួយ ចំនួនផងដែរ។

យោងតាមប្រភពពី សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងបានអនុវត្ត តាមបទបញ្ជានិងក្រោម ការដឹកនាំពីលោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរ បាលខេត្តកែប កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនៃការិយាល័យ ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សូ បញ្ញា បានចុះបង្រ្កាបករណីជួ ញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារ ធាតុញៀន នៅភូមិអំពេង ឃុំអង្កោល ស្រុក ដំណាក់ចង្អើរ ដោយដកហូតវត្ថុតាង មួយចំនួននិងឃាត់ខ្លួនជន សង្ស័យចំនួន២នាក់ រួមមាន៖១-ឈ្មោះ កើត រ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះ ញ៉ែត តី ភេទប្រុស អាយុ៣៦ឆ្នាំ ជនសង្ស័យទាំងពីរនាក់ ជាកម្មករនេសាទ រស់នៅភូមិភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចំពោះករណីនេះ  ដោយមានការ សម្របសម្រួល នីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបាន បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *